រងរបួសមនុស្ស៤នាក់ ក្នុងពេលឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់ការិយាល័យ សាកលវិទ្យាល័យខេមរៈ
ភ្នំពេញ ៖ បន្ទប់ការិយាល័យសាកលវិទ្យាល័យខេមរៈ ត្រូវបានឆ្លងចរន្តអគ្គិសនី ឆាបឆេះ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ តាមណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ម្ចាស់សាកលវិទ្យាល័យខេមរ:ឈ្មោះ រស់ រ៉ាវុធ ភេទប្រុស អាយុ៥៦ឆ្នាំ ជានាយកសាកលវិឡាល័យ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។ បណ្តាលឲ្យសម្ភារខូចខាតរួមមាន បន្ទប់ហ្វូតូគូពី រួមមានម៉ាស៊ីនគូពីចំនួន៤គ្រឿង លេបថប១៥គ្រឿង ម៉ាស៊ីនព្រីន ៥គ្រឿង ទូទឹកកក១គ្រឿង ម៉ូតូ២គ្រឿង ម៉ាស៊ីនកាត់ក្រដាស១គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះផងដែរ បង្កឲ្យមានមនុស្សរបួសចំនួន៤នាក់ តែគ្មានមនុស្សស្លាប់ទេ ។
ចំណែករថយន្តពន្លត់អគ្គិភ័យមានចំនួន១៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៥ឡាន ស្មើនឹង២០ម៉ែត្រគូប និងមានរថយន្តជំនួយស្រាបៀរកម្ពុជាចំនួន១គ្រឿង តែពុំបានប្រើប្រាស់ទឹក។ ពន្លត់ចប់នៅម៉ោង១និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ៕