ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតកីឡាករគុនខ្មែរជើងខ្លាំង៤នាក់ក្លាយ ជាគ្រូបង្វឹកក្រុមជម្រើសជាតិ គុនខ្មែរឆ្នាំ២០១៩

125


ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើការបោះឆ្នោត ជ្រើសរើសគ្រូបង្វឹកជម្រើសជាតិ-គ្រូបង្វឹកថ្នាល-អ្នកប្រដាល់ជម្រើសជាតិ និងជម្រើសជាតិថ្នាលនាព្រឹកថ្ងៃទី២២កុម្ភៈ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនដែលជាប្រធានសហព័ន្ធព្រម ទាំងសមាជិកប្រតិបត្តិសហព័ន្ធ ព្រមទាំងសមាគម-ក្លិបចំនួន
៣០ ។
នេះជាទម្លាប់របស់របស់សហព័ន្ធមួយនេះ ដែលបោះឆ្នោតជ្រើសរើសគ្រូដើម្បីបង្ហាញពីប្រជាធិបតេយ្យក្នុង
សហព័ន្ធ ។ប្រមុខគុនខ្មែរគឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានបញ្ជាក់ថានេះជាការឲ្យស្របទៅតាមលក្ខន្តិកៈរបស់
សហព័ន្ធដែលបានកំណត់ឡើងតាមរយៈមហាសន្និបាត ។
អតីតអ្នកប្រដាល់ដែលមានរហស្សនាមថា អធិរាជជង្គង់ទឹព្វលោក អេ ភូថង និង លោកឡុង សាលវ័ន្ឌនៅបន្ត
តំណែងជាគ្រូបង្វឹកជម្រើសជាតិមួយឆ្នាំទៀត ។ចំពោះអតីតអ្នកប្រដាល់ឡៅ ស៊ីណាត និង សេន ប៊ុនថេនបានជាប់
ឆ្នោតជាគ្រូបង្វឹកថ្នាលជំនួសលោកហេង ប៊ុនឃីមដែលសុំឈប់ព្រោះលោកត្រូវត្រឡប់ទៅពង្រឹងក្លិបរបស់លោកគឺ
ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង លោកវ៉ន វីវ៉ាដែលគ្មានពេលវេលាគ្រប់គ្រាន់ ។
គ្រូបង្វឹកទាំង៤រូបបានប្ដេជ្ញាថានឹងបំពេញការងារ ជាគ្រូបង្វឹកឲ្យបានល្អព្រមទាំងបង្ហាត់ សិស្សឲ្យអស់ពីសមត្ថ
ភាពដើម្បីឈានទៅដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ ។
ចំពោះកីឡាករជម្រើសជាតិវិញសហព័ន្ធជ្រើសរើសទៅ តាមប្រភេទទម្ងន់ដែលមាន នៅក្នុងស៊ីហ្គេមដែលក្នុង
នោះមានកីឡាករ ឃុន ឌីម៉ា កីឡាករ ឡៅ ចន្រ្តា កីឡាករ ហ៊ីម សេរី កីឡាករ ជា ចំរើន កីឡាករតាញ់មករាកីឡាករហ៊ឹម គឹមរៀង កីឡាករផល សោភ័ណ្ឌ និងកីឡាករ ឈុត សេរីវ៉ាន់ថន ។
ចំពោះកីឡាករថ្នាលវិញនោះមានកីឡាករ សូត្រ វាសនា កីឡាករ រិន ដេវីត កីឡាករអេ អាំម៉ារីន កីឡាករ យិប ឌុក កីឡាករ សិច សុភី កីឡាករ រុន សាវ និង កីឡាករ សែត ពិសិដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង