ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ៥នាក់ ត្រូវ ឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

112

ករណីផ្តល់ទីតាំងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ។ ពេលវេលាកើតហេតុ កើតហេតុថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៧ និង៤០នាទី ទីកន្លែងកើតហេតុៈ នៅចំណុចផ្ទះជនសង្សយ័ឈ្មោះ ថៃ ផេង ភូមិបែកចាន ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ ០៥នាក់ ត្រូវ ឃាត់ខ្លួន
១-ឈ្មោះ ថៃ ផេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត បច្ចុប្បន្ននៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ផ្តល់ទីតាំងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន និងជួញដូរ)។
២-ឈ្មោះ ស្រស់ វិឆ្ឆ័យ ហៅឆៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ បច្ចុប្បន្ន នៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ .មានឈ្មោះក្នុងបញ្ជីគ្រប់គ្រងនិង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល២៥ថ្ងៃ)។
៣-ឈ្មោះ ឡាយ លីណា ហៅក្រោះ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត បច្ចុប្បន្ននៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរមានឈ្មោះក្នុងបញ្ជីគ្រប់គ្រង)។
៤-ឈ្មោះ ជិន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ ស្រុកកំណើត: ភូមិញ៉េងញ៉ង ឃុំអូរស្ងើន ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិបែកចាន ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់)។
៥-ឈ្មោះ ម៉ៅ ពេជ្រពន្លឺ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់) ។
វត្ថុតាងចាប់យក៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៣កញ្ចប់ (ធំ០២កញ្ចប់ និងមធ្យម ០១ កញ្ចប់។
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
៣-ទូរស័ព្ទដៃ០២គ្រឿង ម៉ាកអិនចុចពិល។
៤-កញ្ចប់បារី(MEVIUS)ចំនួន០១ (ដាក់ថ្នាំញៀន) និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
សភាពនៃរឿងហេតុ :
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានទទួល ព័ត៌មានពីមហាជនល្អថានៅផ្ទះជនសង្ស័យឈ្មោះ ថៃ ផេង មានលក់ និងជក់ថ្នាំញៀន។ ភ្លាមនោះកម្លាំង ប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ ខ្លួនជនសង្ស័យ០៥នាក់នៅក្នុងផ្ទះកំពុងរៀបចំប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ ដកហូតបានឧបករណ៍ ប្រើប្រាស់ និងថ្នាំញៀន០២កញ្ចប់នៅជាមួយផងដែរ ។ ជនសង្សយ័ឈ្មោះ ថៃ ផេង បានឆ្លើយសារភាព ថានៅវេលាម៉ោងប្រហែលជាង៧ព្រឹក ឈ្មោះ ស្រស់ វិច្ឆ័យ បានបបួលខ្លួន និងឈ្មោះ ឡាយ លីណា ហៅក្រោះ ចូលទៅជក់ថ្នាំញៀននៅក្នុងបន្ទប់ ចំណែកឈ្មោះ ជិន សំណាង និងឈ្មោះ ម៉ៅ ពេជ្រពន្លឺ នៅចាំក្រៅផ្ទះ នៅពេលពួកខ្លួនទាំង០៣នាក់រៀបចំជក់ថ្នាំញៀនស្រាប់តែសមត្ថកិច្ចនគរបាលទៅដល់ ឃាត់ខ្លួនតែម្តង។ ជនសង្សយ័ឈ្មោះ ស្រស់ វិច្ឆយ័ បានឆ្លើយសារភាពថាថ្នាំញៀនទាំងនេះខ្លួនបានទិញ ពីជនមិនស្គាល់ឈ្មោះភេទប្រុស នៅផ្តុំជម្ពូវ័ន យកមកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។ ចំណែក ជនសង្សយ័ឈ្មោះ ជិន សំណាង និងឈ្មោះ ម៉ៅ ពេជ្រពន្លឺ បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០១៩ ខ្លួនបានប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះ ថៃ ផេង ដែលជាម្ចាស់ផ្ទះផងដែរ ហើយធ្លាប់ ប្រើប្រាស់ថ្នាំញៀនជាច្រើនខែមកហើយ។
ដោយមានបទបញ្ជាពីឯកឧត្តមស្នងការ និងដឹកនាំសម្របសម្រួលដោយលោកឧត្តសេនីយ៍ ស្នងការរងទទួលផែនប្រឆាំបទល្មើសគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួល ពីលោកព្រះរាជ អាជ្ញា អមសសលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ ,លោកនាយប៉ុស្តិ៍ លោកមេភូមិ និងនៅចំពោះមុខជនសង្ស័យជាម្ចាស់ផ្ទះឈ្មោះ ថៃ ផេង យើងរកឃើញថ្នាំញៀនចំនួន ០១កញ្ចប់ទៀតលាក់នៅក្នុងបន្ទប់ទឹក។
-បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បី សាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង