ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតផលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ រកឃើញ និងធ្វើការដកហូត

104


(ខេត្តព្រះវិហារ)៖ នៅថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះផ្សព្វផ្សាយ​ និងត្រួតពិនិត្យ​ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារកំពង់ប្រណាក ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វេីការវិភាគបឋម ទៅលេីគំរូម្ហូបអាហារមួយចំនួនដូចជា៖ ស្ពៃបូកគោ ខ្ញី ប្រហិត សាច់គោ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលទំនិញផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានពុំបានរកឃើញមានវត្តមានសារធាតុគីមី ណាមួយក្នុងគំរូម្ហូបអាហារទេ ប៉ុន្តែបានរកឃើញផលិតផល ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖
-ទឹកក្រូច ចំនួន ០៨ ដប ស្មើនឹង ២.៥ លីត្រ
-ទឹកOishi ចំនួន ០៥ ដប ស្មើនឹង ០៤ លីត្រ

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីជំនាញបានធ្វើកំណត់ ហេតុដកហូតផលិតផល ទំនិញទាំងនោះ យកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី ហើយបានឱ្យ តំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ ការដាក់តាំងលក់ ហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹង កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង