ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគំរោងបោសសំអាតមីន នៅខេត្តបាត់ដំបង ផ្ទុះឌុយសាកទូរសព្ទ័​ ប្រភេទiPhone ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង

331

លោកហេង រតនា អគ្គនាយស៊ីម៉ាក់ បានថ្លែងតាមរយ:ផេកហ្វេសប៊ុកនៅថ្ងៃ ទី២២កុម្ភ:នេះថា គ្រោះថ្នាក់ដោយឌុយក្បាលសាកទូរសព្ទ័ IPhone។
សូមសំដែងនូវការសោកស្តាយចំពោះ​ លោក​ សោម​ សុជាតិ​ ដែលជាប្រធានគំរោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង​ ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង​ (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ័​ ។ ជាទូរសព្ទ័ប្រភេទiPhone។

លោកអគ្គនាយក បានបញ្ជាក់ថា នេះគឺរឿងមិនគួរឱ្យ ជឿទាល់តែសោះ ព្រោះកំលាំងផ្ទុះខ្លាំង​ បង្កកម្ទេចប្រអប់ដៃទាំងមូល របួសខ្លួន​ និងកផងដែរ។ លោកសុជាតិ​ ជាមនុស្សខិតខំបំពេញភារកិច្ចណាស់ ជាពិសេសការងារប្រតិបតិ្តការ ដែលបានឡេីងឋានះជាបន្តបន្ទាប់ តាំងពីជាអ្នកដោះមីន ទៅជាប្រធានការិយាល័យប្រតិបតិ្តការ​ ទៅជាអនុប្រធានកងឯកភាព​ និងក្លាយជាប្រធានគំរោងនេះ ដែលមានកំលាំងប្រតិបតិ្តការជាង៥០០នាក់។
សារនេះសូមសំដែងការសោកស្តាយ ចំពោះពិការភាពនេះ និងចង់ចែករំលែកក្រេីនរំលឹក អ្នកប្រេីប្រាស់ទូរស័ព្ទទាំងអស់គ្នា សុំយកចិត្តទុកដាក់ខ្ពស់បំផុត៕


អត្ថបទដែលជាប់ទាក់ទង