អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, សមត្ថកិច្ចកំពុងចេញអន្ដរាគមន៍
(ភ្នំពេញ)៖ ខណៈពេលនេះវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខណៈពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ឲ្យដឹងនៅឡើយទេ។
ឡានទឹកស្នងការនគរបាលរាជធានីភ្នំពេញចំនួន ១០គ្រឿង បាញ់អស់ចំនួន ៤គ្រឿង, ង៧០មកចំនួន ៥គ្រឿង បាញ់អស់ចំនួន ៣គ្រឿង, ក្រុមហ៊ុន OCIC ចំនួន ៤គ្រឿង, កោះពេជ្រមកចំនួន ២គ្រឿង, កងរាជអាវុធហត្ថរាជធានីភ្នំពេញមកចំនួន ៣គ្រឿងបាញ់ ១គ្រឿង, ឡានខាងប្រឆាំងអំពេីភេរវកម្មមក ១គ្រឿង បាញ់ ១គ្រឿង៕