ឆេះសិប្បកម្មឈេី បានរលត់ហើយ
នៅវេលាម៉ោង 17:22នាទីល្ងាច ថ្ងៃសុក្រ 3រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2019 មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅសិប្បកម្មឈេី ស្ថិតនៅតាមណ្តោយផ្លូវមៃដា2004 ក្រុម1 ភូមិត្រពាំងល្វា1 សង្កាត់កាកាប1 ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ: កៅ សុវណ្ណ ភេទប្រុស អាយុ 45ឆ្នាំ មុខរបរ: លក់ដូរ មូលហេតុៈ កំពុងស្រាវជ្រាវ ។ ប្រភេទសំណង់: ផ្ទះឈេីស័ង្កសី ទំហំ6ម៉ែត្រx17ម៉ែត្រ ។ ខូចខាត: ឆេះផ្ទះឈេីប្រក់ស័ង្កសីទំហំ6ម៉ែត្រx17ម៉ែត្រ សម្ភារ:ប្រេីប្រាស់ប្រចាំថ្ងៃ នឹងឯកសារមួយចំនួនអស់ទាំងស្រុង ឆ្លងមកផ្ទះសិប្បកម្មឈេីដៃឯក បន្តិបន្ទួច។
រថយន្តការិយាល័យអគ្គិភ័យ: ចំនួន 10 គ្រឿង ប្រេីប្រាស់ទឹកអស់04ឡាន ស្មេីនឹង 16ម៉ែត្រគូប ។ រថយន្តជំនួយកងពលតូចលេខ70 ចំនួន05គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន03ឡាន ស្មើនឹង 12ម៉ែត្រគូប ។ រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន04 គ្រឿងពុំបានប្រេីប្រាស់ទឹក។
រថយន្តជំនួយកងរាជអាវុធហត្ត ចំនួន05គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន03ឡាន ស្មើនឹង 12ម៉ែត្រគូប ។
រថយន្តជំនួយភាវកម្មចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន01ឡាន ស្មើនឹង 04ម៉ែត្រគូប ។
ពន្លត់ចប់នៅម៉ោង 17:45នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល៕