ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប្រធានផ្សារបឹងកេងកង៖រួមដៃគ្នាដើម្បីទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា

70

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៩នេះលោកឯក និមល ប្រធានផ្សារបឹងកេងកងខណ្ឌចំការមន បានលើកឡើងដោយសង្កត់ធ្ងន់ថា៖ ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ”
ដេីម្បីអបអរសាទរទិវាជាតិទីក្រុង ស្អាតលេីកទី៧ ក្រោមប្រធានបទ​”ទីក្រុងស្អាត៖​ទីក្រុងផ្តល់ភាពកក់ក្តៅ”​ ហើយក្នុងនាមរូបលោកផ្ទាល់ក៏ដូចជាគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង​ទាំងមូល សូមយកវេទិការនេះ​ ដោយថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ​ជូន ចំពោះបងប្អូនអាជីវករ,​ កម្មករ,កំលាំងម៉ូតូឌុប​ រឺម៉កសណ្តោង​ ដែលបាន​ និងកំពុងប្រកបរបរអាជីវកម្ម​ក្នុង​ និងជុំវិញផ្សារទាំងអស់​ ដែលបានចូលរួមយ៉ាងផុលផុសដោយបោស សំអាតដុសលាងទៅតាមទីតាំងលក់ដូរនិមួយៗប្រកប ដោយការទទួលខុសត្រូវខ្ពស់​និង ធ្វេីអោយមានសោភ័ណភាពអនាម័យ បរិស្ថានល្អប្រសើរនៅ ក្នុងបរិវេណផ្សារនិងនៅជុំវិញផ្សារ ស្ថិតនៅក្នុងបេះដូងបងប្អូនអតិថិជន ឬភ្ញៀវដែលតែងតែចេញចូលមកកាន ទីផ្សារបឹងកេងកងដើម្បីទិញទំនិញគ្រប់ មុខតាមតម្រូវរបស់បងប្អូននិងមកពិសាអាហារនៅ ផ្សារបឹងកេងកងតាំងពីដើមរៀងមកហើយ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ដែរក្នុងនាមរូបខ្ញុំប្រធាន ផ្សារសូមអោយបងប្អូន​ ចូលរួមបន្ថែមទៀត​ ដេីម្បីមុខមាត់ទីផ្សាររបស់យើងគ្រប់ៗ គ្នាក្នុងការលេីកកម្ពស់សោភ័ណភាព ទីផ្សារយេីងឲ្យកាន់មានការទាក់ទាញបន្តទៀត។ ហេីយក៏សូមអំពាវនាវដល់ បងប្អូនដែលកន្លែងមិនទាន់ស្អាត សូមចូលរួមបន្លែមទៀត។
លោកប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថា ចំការងារនេះមានអ្នកចូលរួម មាន​ ៖កំលាំងគណៈកម្មការផ្សារ,​ សន្តិសុខ,ម៉ូតូឌុប,អាជីវករ​ ចំនួន៧៩​នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង