ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េតង់ម្ចាស់មេដាយមាសពិភពលោកត្រៀមចូលរួម ប្រកួតជើងកពិភពលោកនៅអេស្ប៉ាញនៅចុងខែមេសា

111


ភ្នំពេញ៖ការប្រមូលផ្ឌវកីឡាករជម្រើសជាតិមិនទាន់ឈានមកដល់នៅឡើយទេតែសម្រាប់ប្រភេទកីឡាប៉េតង់
វិញកីឡាករ-កីឡាការិនីលំដាប់កំពូលៗនៅតែបន្តការហ្វឹកហាត់ដដែលដោយសារពួកគេត្រូវមានបេសកកម្មចេញទៅ
ប្រកួតជើងឯកពិភពលោកនៅចុងខែមេសាឆ្នាំ២០១៩នេះ ។
កីឡាករកីឡាការិនីប៉េតង់ធ្វើការហ្វឹកហាត់ជារៀងរាល់ថ្ងៃទំាងក្រុមជម្រើសជាតិឈុតធំនិងក្រុមជម្រើសជាតិឈុតតូច(ថ្នាល)ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតលក្ខណៈជាតិនិងអន្តរជាតិនានាក្នុងឆ្នាំ២០១៩ជាពិសេសការប្រកួតជើងឯកពិភពលោកនៅចុងខែមេសាខាងមុខនេះ។
លោកអ៊ឹម ផាតជាគ្រូបង្វឹកបុរសបានប្រាប់ឲ្យដឹងថាសហព័ន្ធកីឡាប៉េតង់និងប៊ូលកម្ពុជាត្រៀមបញ្ចូនអត្ត
ពលិក៤នាកម្ចាស់មេដាយមាសពិភពលោក៣នាក់រួមទំាងកីឡាករជើងខ្លាំងមួយរូបទៀតចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉េត់ងពិភពលោកនៅប្រទេសអេស្ប៉ាញនៅចុងខែមេសា ឆ្នាំ២០១៩នេះ។
កីឡាករកីឡាការិនីដែលត្រូវបញ្ចូនទៅចូលរួមប្រកួតនោះមានកីឡាការិនីម្ចាស់មេដាយពិភពលោ៣សម័ យ
កាល គឺកីឡាការិនី កែ ឡេង កីឡាការិនីម្ចាស់មេដាយពិភពលោ១សម័យកាល អ៊ុក ស្រីមុំ និងកីឡាករម្ចាស់មេដាយពិភពលោ១សម័យកាល កីឡាករ សុខ ច័ន្ទមាន និងកីឡាករជើងខ្លាំង សៅ សុភារ៉ាន់។
ការប្រកួតជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញនាឆ្នាំនេះមាន៥វិញ្ញាសា គឺវិញ្ញាសាវាយ២ទល់២បុរស
វិញ្ញាសាវាយ២ទល់២នារីវិញ្ញាសាវាយ១ទល់១បុរសវិញ្ញាសាវាយ១ទល់១នារីនិងវិញ្ញាសាវាយចម្រុះ២ទល់២បុរស
នារី។
ការប្រកួតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៣០ ខែមេសារហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ។ រូបលោក(អ៊ឹម ផាត)ជាគ្រូបង្វឹកក្រុមបុរស លោក សុខ ម៉ុង ជាបង្វឹកក្រុមនារី ក្រោមការដឹកនាំប្រកួតលោក អ៊ឹន គឺមស្រ៊ុនដែលជាអគ្គ លេខាធិការរបស់សហព័ន្ធ ។

អត្ថបទដែលជាប់ទាក់ទង