ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្បើមណាស់!! បង្រ្កាបសំបុកធំកន្លែងប្រើគ្រឿងញៀន រកឃើញគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារ​ធាតុ​ញៀនទឹក៩,២គីឡូ ,ចាំមើលគេបិទក្លឹបរ៉ក់ដែរឬទេ?

128


លោកឧត្តមសេនីយេកស ថេតស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើ គណនេយ្យហ្វេសប៊ុករបស់លោក អោយដឹងថាកាលពី យប់មិញរូបលោក និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានសម្រុកចូលបង្រ្កាប ការប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធំ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ទីតាំងនៅជាប់ សាលាច្បាប់បឹងត្របែក ដោយឃាត់ខ្លួន អ្នកប្រើប្រាស់ និងអ្នកលក់បានជាង៣០០នាក់(ចិន១៤នាក់) និង ដកហូតភស្តុតាង មានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារ​ធាតុ​ញៀនទឹក៩,២គីឡូ ជញ្ជីងថ្លឺងគ្រឿងញៀន១២និងកំាភ្លើងខ្លី១ដើម។
ពិតជាសម្បើមណាស់ និងធំណាស់ ដែលអ្នកផងដឹងយូរ​មកហើយ​តែមិនដែលឃើញបង្រ្កាប??

បន្ទាប់ពីមានករណីនេះ ប្រជាពលរដ្ឋដែលចោមរោមមើល នៅក្រៅរបងស្នងការក្រុង បានស្នើឲ្យមាន បិទ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ បានទេ​ ? ហើយថា នៅពេលនេះ ជាលើកទីមួយហើយ ដែលលោក ស ថេត ជាស្នងការក្រុងភ្នំពេញ ដែលហ៊ានបញ្ចេញសាច់ដុំ ប ង្រ្កាបគ្រឿងញៀនក្នុងក្លឹបរ៉ាក់ ដែលគេគ្រប់ស្គាល់ថាជារបស់លោកឩកញ៉ាកិត ម៉េង ។

រហូតមកដល់ពេលថ្ងៃត្រង់នេះ សមត្ថកិច្ចមិនទាន់ បង្ហាញមុខមេខ្លោងគ្រឿងញៀននៅឡើយ គឺមានតែចាប់ជនរងគ្រោះរាប់រយនាក់ យកទៅធ្វើតេស្តទឹកនោមរកសារធាតុញៀន តែប៉ុណ្ណោះ។
ក្លឹបផ្សេងៗនាពេលកន្លងមក បង្រ្កាបគ្រឿងញៀនមិនដល់១០គីឡូផង សមត្ថកិច្ចចុះបិទ តែក្លឹបរ៉ក់ រកឃើញគ្រឿងញៀនជាង៣៩គីឡូក្រាម ឯណោះ តើគេបិទដែរឬអត់? ហើយមេមានមុខមាត់យ៉ាងម៉េច?

យុវជន​ យុវតី​ និង​ ជនជាតិ​ចិន​ សរុប​ប្រមាណ​ជាង​ ៣០០​ នាក់​ បានពពាក់ពពួនប្រេីប្រាស់គ្រឿងញៀននៅ​ មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ុក​។

ស្នងការ​ដ្ឋាននគរបាលរាជធានី​ បានបេីកប្រតិបត្តិការបង្ក្រាបនៅយប់ថ្ងៃ២២​ ឆ្លង​ចូលថ្ងៃ​ ២៣​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ ដោយឃាត់ខ្លួនអ្នកចែកចាយ​ និង​ អ្នក​ប្រើប្រាស់​ សរុប​ជាង​ ៣០០​ នាក់​ យកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​ ។ ក្រៅពីឃាត់ខ្លួនមនុស្សជាង​ ៣០០​ នាក់​ សមត្ថកិច្ច​ក៏បានដកហេតុថ្នាំញៀនមួយចំនួន​ និង​ អាវុធ​ខ្លី​ ១​ ដេីមផងដែរ​ ។

នេះជាលេីកទី​ ៤​ ហេីយ​ ដែលសមត្ថិកច្ចចុះបង្ក្រាប​ទីតាំង​ មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ុក​ ប៉ុន្តែ​ទីតាំង​នេះនៅតែបន្តបេីក​ ចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀនដដែល​ ។

យេីងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ​ សូមស្នេីទៅអាជ្ញាធរ​ និង​ ថ្នាក់​ដឹកនាំ​ មេត្តា​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ នេះចោលតែម្ដងដេីម្បីសង្គ្រោះ​ យុវជន​ យុវតី​ ខ្មែរ​ដែលកំពុងងប់ងុលនឹងទីតាំងខាងលេី​ រហូតបោះបង់ការសិក្សា​ និង​ ក្រុមគ្រួសារ​ ។ ជាពជាពិសេសមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំងស្ថិតនៅជាប់វិទ្យាល័យបឹងត្របែក​ និង​ សាលាច្បាប់​ ដែលងាយនឹងអូសទាញយុវជនអោយគេចវេសការសិក្សាផងដែរ​ ៕

https://m.facebook.com/story.php?story_fbid=999650933573422&id=926376397567543

អត្ថបទដែលជាប់ទាក់ទង