ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេទ្យទាហានម្នាក់ រហស្សនាមជួបប្តឹង ចេញពន្ធនាគារ បាន២២ថ្ងៃ ត្រូវចាប់ខ្លួនដាក់គុកវិញ

286

កំពង់ស្ពឺ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពង់សឺ្ព បានឲ្យដឹងថា រហស្សនាមជួបប្តឹង ឈ្មោះអឿ ប៊ុនថានី ហៅយាយពេទ្យ អាយុ៥៩ឆ្នាំ ត្រូវបាននគរបាលស្រុកឱរ៉ាល់ ចាប់ខ្លួននៅថ្ងៃទី២៣ កុម្ភៈ ២០១៩ តាមដីការបស់សាលាឧទ្ធរណ៍ បន្ទាប់ពីចេញពន្ធនាគារ បាន២២ថ្ងៃ ។ ការចាប់ខ្លួននេះ យោងតាមដីការដីការបង្គាប់របស់លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុះជម្រះ នៃសភាស៊ើបសួរសាលាឧទ្ធរណ៍ ពីបទ រំលោភលើលំនៅដ្ឋាន ធ្វើឲ្យខូចខាតដោយចេនា និងហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ២៩៩ មាត្រា៤២០ និងមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

លោក ងួន អ៊ីម នៅថ្ងៃទី២២កុម្ភៈនេះ បានចេញសេចក្តីសម្រេច ឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនខាងលើ ទៅឃុំខ្លួននៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែខេត្តកំពង់ស្ពឺ។

អត្ថបទដែលជាប់ទាក់ទង