ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី សម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងផ្ដល់លទ្ធភាពអោយសមត្ថកិច្ចនិងតុលាការបន្តនីតិវិធីស្រាវជ្រាវរកប្រភពនៃការនាំចូលគ្រឿងញៀននិងក្រុមជនល្មើស

133

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងផ្ដល់លទ្ធភាពសមត្ថកិច្ចនិងតុលាការបន្តនីតិវិធីស្រាវជ្រាវរកប្រភពនៃការនាំចូលគ្រឿងញៀននិងតាមចាប់ក្រុមជនល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់។

   នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញដែល ដែលសារព័ត៌មានយើងទទួលបាន នៅល្ងាចថ្ងៃទី២៣ កុម្ភៈនេះ សេចក្តីប្រកាសព័ត៌មាននេះមានន័យទាំងស្រុង ថា រដ្ឋបាល
រាជធានីភ្នំពេញសូមប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ នៅថ្ងៃសៅរ៍ទី ៤ រោចខែមាឃឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ១និង ៤០ នាទីទៀបភ្លឺ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ក្នុងនោះលទ្ធផលនៃ នៃប្រតិបត្តិការកងកម្លាំងនគរបាលរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋានបានឆែកឆេរបង្ក្រាបក្នុងមជ្ឈមណ្ឌលកម្សាន្តនេះនិងបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួនព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១នាក់ស្រី  ៥៦នាក់។
    ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ហើយផ្ដល់លទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការដើម្បីបន្តនីតិវិធីស្រាវជ្រាវឈានទៅកំណត់ប្រភពនៃការនាំចូលគ្រឿងញៀននិងក្រុមជនល្មើសយកទៅផ្ដន្ទាទោសតាមច្បាប់ជាធរមាន អាស្រ័យ ដូចបានជម្រាបខាងលើសូមសាធារណជននិងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាពត៌មាន។
   គួររំលឹកផងដែរថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ កម្ច្រើកម្លាំងប៉ូលីសជាច្រើននាក់ បានឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ក្នុង​ក្លឹប​កម្សាន្ត​Rock ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​បាន​ឃាត់​មនុស្ស​រាប់រយ​នាក់ ​និង​ដកហូត​ថ្នាំ​ញៀន​ជាច្រើន​ប្រភេទ ជិត​៥០​គីឡូក្រាម។ លោក ស ថេត អគ្គស្នងការរងនគរបាល​ជាតិ និង​ជា​ស្នងការនគរបាល រាជធានី​ភ្នំពេញ លលោលលោកជាអ្នកដឹកនាំកម្លាំងជំនាញចម្រុះផ្ទាល់ក្នុងការ ​ចុះ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ​នេះ ដោយ​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់ និងនិងអ្នកចែកចាយ៣១១នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿង​ញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក​៩​គីឡូ​២​ខាំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១២ និង​កាំភ្លើងខ្លី​១​ដើម៕
អត្ថបទដែលជាប់ទាក់ទង