ទំនាស់ពាក្យសម្តី កើតជាជម្លោះ ប្រើអាវុធច្នៃបាញ់ប្រហារ របួសម្នាក់
ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ជិន គង់ អាយុ៤៣ឆ្នាំ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ត្រូវបាននគរបាលស្រុកស្នួល ឃាត់ខ្លួនកាលពីថ្ងៃទី២១ កុម្ភៈ ពីបទហឹង្សាមានស្ថានទំងន់ទោស បន្ទាប់ពីបុរសម្នាក់នេះ ប្រដាប់ដោយអាវុធច្នៃ បាញ់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
នគរបាលព្រហ្មទណ្ឌស្រុកស្នួល និយាយថា មូលហេតុ ដែលមានអំពើហឹង្សា គឺផ្តើមដោយសារ ទំនាស់ពាក្យសម្តី រវាងជនបង្ក និងជនរងគ្រោះ៕