ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន​ម្នាក់​ហេតុតែស្រឡាញ់​ម៉ូតូធំស្ទើរឆ្កួត​ លែ​ង​គិតពីផ្លូវ​ច្បាប់ ​ហ៊ានទៅលួចម៉ូតូអ្នកដទៃ ទីបំផុតត្រូ​វបានប្រជា​ពល​រដ្ឋ​រួមជាមួយកម្លាំងសមត្ថកិច្ចចាប់​បាន​ បញ្ជូនទៅតុលាការ

100

ខេត្តកំពង់ស្ពឺ​៖ ករណីចោរកម្ម(លួចម៉ូតូ)កាលពីថ្ងៃទី២១​កុម្ភៈ២០១៩ វេលាម៉ោង១៦:០០នាទី នៅចំ​ណុចភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោង​ទ​ង ខេត្តកំពងើស្ពឺ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះស៊ុន វិចិត្រ ភេទប្រុស អាយុ​ ២៥ឆ្នាំ រស់នៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង បានធ្វើសកម្មភាពលួចយកម៉ូតូ ១ គ្រឿង ម៉ាក ស៊ី.អ.អេហ្វ(CRF) ពណ៌ស គ្មានស្លាកលេខ ជា​របស់ឈ្មោះម៉ិច វណ្ណរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ពេលជនរងគ្រោះកំពុងវាស់ដីឡូត៍ ហើយពុំបានដកសោរម៉ូតូចេញ​។

តាមចម្លើយជនសង្ស័យថាមកពីខ្លួនប៉ងស្រឡាញ់​ម៉ូតូ​ធំ​យូហើយ​ ពេលឃើញម៉ូតូទុកចោលដោយ​មានសោផង​ ក៏ឆ្លៀតឱកាសលួចឡើងជិះរត់តែ​ម្ដង​ នៅពេលជនសង្ស័យ ជិះម៉ូតូចេញបានប្រហែ​ល​៥០​ម៉ែត្រ ទើបម្ចាស់បានដឹងហើយស្រែកថា​ចោរៗ​លួចម៉ូតូហើយ ក៏នាំគ្នាជិះម៉ូតូដេញតាមពី​ក្រោយ ចាប់បានជនសង្ស័យ រួមជាមួយភស្ដុតាងម៉ូតូ​ដកហូត​មកវិញ​ រួចប្រគល់ជូន សមត្ថកិច្ចស្រុកសំរោងទង​ ចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​ស្រុក​សំរោង​ទង​ បញ្ជាក់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មុនពេលធ្វើស​កម្មភាព​លួចម៉ូតូ​គឺបានជិះម៉ូតូរបស់ខ្លួន​ C12​5 ព​ណ៌​ខ្មៅ​ យកមកទុកចោលក្បែរម៉ូតូជនរងគ្រោះ ​ហើយឆ្លៀតឱកាសម្ចាស់ម៉ូតូ មិនដកសោចេញ​ពី​ម៉ូតូ​ ពេល​វេលា​អំណោយ​ផល​ជនសង្ស័​យ​ ក៏លួចឡើងបញ្ឆេះម៉ូតូជិះរត់តែម្ដង​។

ជនសង្ស័យត្រូវបានជំនាញ ការិយាល័យ​នគរ​បា​ល ព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿង ប​ញ្ជូនទៅស្ថាប័នអយ្យការ​ អមសាលា​ដំបូង​ខេត្ត​កំ​ពង់​ស្ពឺ​​ ចាត់ការតាមនីតិវិធីច្បាប់​ រីឯម៉ូតូ​ត្រូវ​បាននគរ​បា​ល​ធ្វើការប្រគល់ជូនម្ចាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង