ម៉ន សាម៉េតក្លាយជាម្ចាស់ពាន
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-Cementដែលចាប់ផ្ដើមពីថ្ងៃទី២៧តុលា២០១៨
មកនោះបានបញ្ចប់ហើយនៅយប់ថ្ងៃទី២៣កុម្ភៈ២០១៩ ។
ព្រឹត្តិការណ៍ដែលការប្រកួតមានតែ៣ទឹកនេះ មានអ្នកប្រដាល់ចូលរួ មចំនួន៣២រូបមកពី៣២សមាគម-ក្លិប ។
ការប្រកួតជម្រុះមានចំនួន៣ជុំគឺជុំទី១ជម្រុះពី៣២រូបយក១៦រូប ជុំទី២ជម្រុះពី១៦រូបមក៨រូប និង ជុំទី៣ជម្រុះពី៨រូប
យក៤រូបដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតគ្នាដណ្ដើមពានឯអ្នក
ចាញ់ប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ។
ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍គឺ ជាអ្នកប្រដាល់តែមួយរូបគត់ ដែលមិនស្គាល់ចាញ់សោះនៅក្នុងព្រឹត្តិការណ៍នេះ ។សាម៉េតប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ធន អៀងឡៃមកពីសមាគមប្រដាល់ក្រសួងការពារជាតិ
ដែលជាអ្នកប្រដាល់ជើងថ្មី ។
អៀងឡៃដែលខិតខំវាយប្រហារដោយមិនសំចៃកម្លាំង លើសាម៉េតនោះបែរជាវ៉ៃមិន សូវចំគោលដៅនោះឡើយ
ផ្ទុយទៅវិញការវ៉ៃចេញរបស់ សាម៉េតមានប្រសិទ្ធិភាពច្រើនជាង ។
ពួកគេប្រកួតគ្នា៣ទឹកពេញ ។សាម៉េតត្រូវចៅក្រមទាំង៥ផ្ដល់ពិន្ទុឲ្យឈ្នះធន អៀងឡៃដោយឯកច្ឆន្ទតែម្ដងគឺ
ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យម៉ន សាម៉េតឈ្នះធន អៀងឡៃ ។ជាមួយនឹងជ័យជំនះនេះសាម៉េតគ្រប់គ្រងពានជើង
ឯកដែលមានប្រាក់រង្វាន់អម៤.០០០ដុល្លារ ។ចំពោះអៀងឡៃជាជើងឯករងដែលមានពាន និងរង្វាន់អម២.០០០ដុល្លារ
ដែរ ។
ចំពោះការប្រជែងដណ្ដើមយកចំណាត់ថ្នាក់លេខ៣វិញនោះបឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាកបានយកឈ្នះ
គួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងនៅទឹកទី១ ។
សង្ឃឹមដែលបានចំណាត់ថ្នាក់លេខ៣បានពាន និង រង្វាន់អម៧៥០ដុល្លារ ឯ គួន ប៊ុនហ៊ីមដែលចាញ់នោះបាន
ពានលើកទឹកចិត្តនិងរង្វាន់អម៥០០ដុល្លារ ។
ការប្រកួតជាមិត្តភាពជាមួយថៃនោះហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យផ្ដួលអ្នកប្រដាល់ថៃយ៉ត តាចាក់(Yorth
Tachak)នៅទឹកទី៤ ។ អ្នកប្រដាល់កម្ពុជាជូ សុជៀបក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យចាញ់អ្នកប្រដាល់ថៃគៀង
កៃ(Keang Kai)ដោយពិន្ទុ ។