ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះ​ម៉ូតូ​បុក​រថយន្ត​សិន​ទ្រី កំពុងឆ្លងផ្លូវបណ្ដាល ឲ្យស្លាប់ពីរនាក់ និងម្នាក់​រង​របួស​ធ្ងន់​

72


រថរងរយុតតតុត្តត
(ភ្នំពេញ)​៖​ ជិះ​ម៉ូតូ​ឌុប​គ្នា​បី​នាក់​ក្នុង​ល្បឿន​លឿន​ទៅ​បុក​រថយន្ត​សិន​ទ្រី កំពុងឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ពីរនាក់ នៅនឹងកន្លែងរីឯម្នាក់ទៀតរងរបួសធ្ងន់​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង​ជាង​២យប់​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​ច្រមុះ​ជ្រូក​ស្ទឹង​មានជ័យ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី​២ ខណ្ឌមានជ័យក្រុងភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង​ម៉ាក​SUZUKI let’s ពណ៌​ស​ពាក់​ស្លាក​ភ្នំពេញ​1CP-8484ជិះ​គ្នា​បី​នាក់​ប្រុស​មួយ​ស្រី​ពីរ​ ក្នុងល្បឿនលឿនដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកេីត​លុះ មកដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្តសិនទ្រីមិនចាំស្លាកលេខបានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិចបានបត់ឆ្វេង​ក៏​ត្រូវ​ម៉ូតូ​បុក​ចំ​ពេញ​មួយ​ទំហឹង​បណ្ដាល ឲ្យមនុស្សពីរនាក់(ប្រុស​១​ ស្រី​១)​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​ ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំ​ណែកឯ​រថយន្ត​សិន​ទ្រី​វិញ​មិន​បាន​ឈប់ នៅនឹងកន្លែងនោះថែមទាំងបន្ថែមល្បឿនបេីក​រត់​គេច​បាត់​ស្រមោល​តែ​ម្តង​។ បច្ចុប្បន្ន​សព​ទាំង​ពីរ​នៅ​មិន​ទាន់​ ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យរួចសព​ត្រូវ​បាន​រថយន្ត​សាមុយ​ រៀបចំលើកដាក់ក្នុងរថយន្តដើម្បី រងចាំបងប្អូនមកទទួលសពយក ទៅធ្វើបុណ្យតាមប្រពៃណីរីឯម៉ូតូវិញត្រូវបាន​សមត្ថកិច្ចជំនាញយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោកក្រុង ដើម្បីរងចាំសាច់ញាត្តិយកឯកសារ មកទទួលយកទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង