ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្គាល់គ្នាតាម facebook បាន២ខែ ប្រុសថ្លៃបោក យកម៉ូតូនិងទូរស័ព្ទដៃស្រីស្នេហ៍ិ ទៅបាត់និងបន្លំស្លៀកពាក់ ឯកសណ្ឋាននគរបាល

80

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ធ្វើការឃាត់ខ្លួន់ ករណី ក្លែងជាមន្ត្រីនគរបាល បានបោកប្រាសស្រីស្នេហ៍ យកម៉ូតូហុងដាឌ្រីមសង់ និងទូរស័ព្ទដៃ កាលពីថ្ងៃទី១៥កុម្ភៈឆ្នាំ២០១៩ នៅខាងមុខផ្សារស៊ិនជូរី ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ឥឡូវត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយទាប ឃាត់ខ្លួនបានទាំងម៉ូតូ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ រស់ ណាក់ មានទីលំនៅនៅ ឃុំ អង្គតាសូ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង និងបានក្លែងធ្វើជាមន្ត្រីនគរបាលជាតិឈ្មោះ ណាក់ វីរះ អត្តលេខ០៤០៦៨ ។

សូមបញ្ជាក់ផងដែរថា ការឃាត់ជនសង្ស័យខាងលើ កាលពីថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០១៩ នៅវេលាម៉ោង១៦:១៥នាទី ពេលដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ លើដងផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ទួលអង្គុប ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

ប្រភពបានបន្តទៀតថា ក្រោយពីកម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យំ បានកសាងសំណុំរឿង រួចបានប្រគល់ជនសង្ស័យរួមទាំងម៉ូតូ ជាវត្ថុតាងទៅអោយសមត្ថកិច្ច ខាងខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ កម្ភៈឆ្នាំ២០១៩នេះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង