លោកឃួងស្រេង ជួបសំណេះសំណាលជាមួយកម្មករជាង៧០០នាក់នៅខណ្ឌដង្កោនៅព្រឹកថ្ងៃអាទិត្យនេះ
ភ្នំពេញ៖លោក ឃួង ស្រេង សមាជិក សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណបក្សណាសហជីពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩បានចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន៧០៩នាក់ នៅក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំឲ្យកម្មករ កម្មការិនី កុំជឿតាមពាក្យញុះញង់ ឬ មេខ្យល់ ឈានទៅដល់ការធ្វើបាតុកម្មនៅមុខរោងចក្រ ដែលនេះជាសកម្មភាពបោកឆ្នាំងបាយរបស់ខ្លួន ពោលគឺមុននិងសម្រេចចិត្តទៅធ្វើអ្វីមួយ ត្រូវគិតឲ្យបានច្បាស់លាស់ឬអាចពិភាក្សាជាមួយនឹងក្រុមការងារបក្សថ្នាក់មូលដ្ឋាន ជាមុនសិន។
លោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោនិងជាប្រធានក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីពខណ្ឌដង្កោបានឱ្យដឹងថា ខណ្ឌដង្កោ មានរោង ចក្រចំនួន៦៨ រោងចក្រ និងសហ គ្រាសចំនួន៩៧ សហគ្រាស មានកម្មករសរុបចំនួន ២៩២១១ នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន១០៦៧១ នាក់៕