អភិបាលខេត្តព្រះវិហារ បានផ្ដល់ស្រះទឹក ០១កន្លែង ជូនប្រជាពលរដ្ឋចំនួន ០២ភូមិ ក្នុងឃុំសង្កែពីរ ស្រុកឆែប
ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋ ចំនួនពីរភូមិគឺ ភូមិសំបូរ ភូមិជោគជ័យ ដែលមានប្រជាពលរដ្ឋ 286 គ្រួសារ រស់នៅ ស្មើនឹង 1,261នាក់ ក្នុងនោះស្រីមានចំនួន 645 នាក់ ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ២៣/០២/២០១៩នេះ បានទទួលស្រះទឹក ០១កន្លែងទំហំ 36មx39ម ជំរៅ 3,50ម ជីកលេីផ្ទៃដីទំហំ 50មx50ម ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ខណៈដែលកំពុងប្រឈមនឹងការខ្វះខាតទឹកនៅរដូវរាំងស្ងួតនាពេលខាងមុខ។
សូមជម្រាបថា : គិតមកដល់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៩ នេះ ចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ គឺពុំទាន់មានតំបន់ណាមួយរងការប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់នៅឡើយទេ ប៉ុន្តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែបន្តត្រៀមលក្ខណៈបង្កាគ្រប់បែបយ៉ាង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលអាចនឹងកើតមានឡើងបញ្ហាប្រឈមនៅពេលខាងមុខនេះ៕