ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរប្លន់យន្តហោះនៅបង់ក្លាដេស ចប់ហើយ អត់អីហង?

110


ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា នៅថ្ងៃទី២៤កុម្ភះនេះ វេលាម៉ោង៥ជាង(ម៉ោង៦ស្រុកខ្មែរ) យន្តហោះប៊ូអ៊ីង៧៣៧របស់ក្រុមហ៊ុនBimanជើងហោះ​ហើរ​ពីក្រុងដាការដ្ឋធានីបង់ក្លាដេ សទៅឌុយបៃប្រទេសអារ៉ាប់រួម ផ្ទុក​អ្នកដំណើរ១៤២នាក់ ត្រូវបានចោរប្លន់យន្តហោះប្លន់ បង្ខំ​អោយ​ចុះចតនៅទិក្រុងChittagong.បន្ទាប់ពីហោះ បាន៤០នាទី។ ចោរប្លន់វាប្រាប់ថាវាមាន គ្រាប់បែក។
បន្ទាប់ពីពីឡុតបានចុះចតនៅទិក្រុងChittagong តាមបញ្ជារបស់ចោរប្លន់មក កម្លាំងទាហាន និងប៉ូលីសបង់ក្លាដេស បានឡោមព័ទ្ធយន្ត ហោះនោះ និងសម្រុកទៅចាប់បានបុរសម្នាក់អាយុ២៥ឆ្នាំ អត់មាន អីផង ហើយគេក៏ជម្លៀសអ្នកដំណើរ ចេញអស់ដោយសុវត្ថិភាព។
BBCផ្សាយថា ចោរប្លន់នេះមានសភាពជាមនុស្សឆ្កួតម៉េច​មិនដឹង និងមិនដឹងជាចង់ប្លន់ ដោយសាររឿងអ្វីឡើយ។

អត្ថបទដែលជាប់ទាក់ទង