ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការរងខេត្តកណ្តាលម្នាក់ ប្រាក់ខែដូចមិនច្រើនទេ តែភ្ជាប់ពាក្យឲ្យថ្លៃទឹកដោះខាងស្រី១០ម៉ឺនដុល្លារ និងឡិចស៊ីស៥៧០មួយគ្រឿង

226


ភ្នំពេញៈ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ភ្ជាប់ពាក្យជាមួយក្មេងស្រីស្រស់ស្អាត ដោយជូនខាងស្រី ១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ២វង់ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៅត ពិតជាមិនធម្មតាមែន។

គណនីហ្វេសប៊ុក San Prum ដែលគេស្គាល់ថាជាមន្រ្តីជាន់ខ្ពស់នៅក្រសួងព័ត៌មាន បានសរសេរថា ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេង សុខា ជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត)ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ពិធីភ្ជាប់ពាក្យលោកស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើឲ្យប្រជាពលរដ្ឋអ្នកជិតខាង បានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ហើយថែមទាំងបានស្ញើចសរសើរផងដែរ។

បណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើល ហើយបានលាន់មាត់គ្រប់គ្នា ដោយគណនី ឈ្មោះ Khieu Thy បញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា មានប្រាក់ខែដូចមិនច្រើនទេ តែហេតុដូចម្តេច មានប្រាក់ច្រើនម្លេះ?

បើតាមផេក Khmer Global បានផ្សាយថា ស្នងការរងនគរបាលខេត្តកណ្តាលម្នាក់​ លោក​ ស្រេង​ សុខា​ បានធ្វើឲ្យផ្អើលពេញត្រើយអ្នកលឿងខាងកើត​ ក្នុងខេត្តព្រៃវែង​ ខណៈលោកបានភ្ជាប់ពាក្យ ជាមួយនារីវ័យក្មេងម្នាក់ កូនអ្នកលក់គ្រឿងអគ្គិសនី​ ដោយថ្លៃទឹកដោះ១០ម៉ឺនដុល្លារ!។ តាមព័ត៌មានដែលទទួលបាន​ លោក​ ស្រេង​ សុខា​ បានលែងលះភរិយារបស់លោក៣នាក់​ រួចទៅភ្ជាប់និស្ស័យជាមួយនារីអ្នកលឿងរូបនេះ​ ដែលជាភរិយាទី៤!។

សូមអបអរសាទរ​ និងជូនពរ លោកស្នងការរង​ ជាមួយភរិយាទី៤! ប្លែកៗ ស្នងការរងខេត្តកណ្តាល, ប៉ុន្មានថ្ងៃមុន ស្នងការរង​ អ៊ុល​ ប៊ុនណា​ បានយកឡានទឹក ទៅបាញ់លាយស៊ីម៉ងត៍ឯកជន! ឮថាស្នងការរងរូបអង្គនេះ​ ធ្លាក់មកពីឋានព្រះឥន្ទ!៕

អត្ថបទដែលជាប់ទាក់ទង