ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មណ្ឌលភ្នំពេញរកឃើញក្រុមជ័យលាភី នៃព្រឹត្តិការណ៍បាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ

121


ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរ ក្នុងក្របខ័ណ្ឌប្រកួត 2-Star World Tourមណ្ឌលរាជធានីភ្នំពេញគឺជាការប្រកួតកីឡាការិនីសុទ្ធសាធ ។
ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី២១មកនោះ បានបញ្ចប់នៅព្រលប់ថ្ងៃទី២៤កុម្ភៈ ។មណ្ឌលភ្នំពេញមានក្រុម កីឡាការិនីចូលរួមចំនួន៣៩ក្រុម មកពី២១ប្រទេសលើពិភពលោក ដែលក្នុងនោះមានក្រុមកីឡាការិនីកម្ពុជាចំនួន២ក្រុម ដែរ ។
ក្រុមកីឡាការិនីកម្ពុជាដែលមិនអាចប្រជែងជាមួយក្រុមខ្លាំងៗ មកពីបណ្ដាប្រទេសជាច្រើនលើកពិភពលោក បាននោះក្រុមទី១ បានចាញ់ក្រុមមកពីលីទុយអានី០ទល់២សិត ក្នុងពិន្ទុ៤ទល់២១ និង ៤ទល់២១ និងការប្រកួតលើក ទី២ចាញ់កាណាដា០ទល់២សិតដែរ ក្នុងពិន្ទុ០ ទល់២១ និង៨ទល់២១ ។
ចំពោះក្រុមទី២ បានចាញ់ក្រុមកាណាដាដែរ ក្នុងលទ្ធផល០ ទល់២សិតក្នុងពិន្ទុ២ទល់២១ និង៦ទល់២១ ។រីឯ ការប្រកួតលើកទី២នោះ ចាញ់ក្រុមជប៉ុន០ទល់២សិតក្នុងពិន្ទុ៣ ទល់២១ និង២ទល់២១ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ ក្រុមកីឡាការិនីជប៉ុន បានយកឈ្នះក្រុមកីឡាការិនីមក ពីប្រទេសថៃ ២សិតទល់១សិតទាំងលំបាកក្នុងពិន្ទុ១៩ទល់២១-២៣ ទល់២១ និង១៥ទល់១២ ។ ចំពោះក្រុមដែលប្រកួត ដណ្ដើមជើងឯកនោះ ក្រុមកីឡាការិនីមកពីប្រទេសក្រិក ២សិតទល់០ ក្នុងពិន្ទុ២១ទល់១៤ និង២១ ទល់១៧ ។
ក្រុមក្រិកដែលដណ្ដើមបានមេដាយមាសនោះ បានទទួលប្រាក់រង្វាន់៤.០០០ដុល្លារ មេដាយប្រាក់បាន៣.០០០ ដុល្លារ និងមេដាយសំរិទ្ធបាន២.០០០ដុល្លារ ។
លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក បណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក MOON YOO នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័របាន អញ្ជើញចូលរួមបំពាក់មេដាយក្នុងពិធីបិទការប្រកួតនេះ ។
សូមបញ្ជាក់ថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមសហរដ្ឋអាមេរិក ឈ្នះក្រុមមកពីប្រទេសថៃ ឯក្រុមមកពីប្រទេសក្រិក ឈ្នះក្រុមមកពីប្រទេសជប៉ុន ។

អត្ថបទដែលជាប់ទាក់ទង