កូនៗរបស់ពលករបរទេសក៏ទទួលបានសិទ្ធិចូលរៀននៅក្នុងសាលារដ្ឋ របស់ប្រទេសថៃដែរ
បរទេស៖ យោងតាមប្រកាសរបស់ក្រសួងសិក្សាថៃ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្តីអំពីការទទួលសិស្ស និសិ្សត ដែលមិនមានអត្រា នុកូលដ្ឋាន ឬមិនមានសញ្ជាតិថៃ ឲ្យចូលរៀននៅតាមស្ថាប័ន សិក្សារបស់ប្រទេសថៃៈ ក្រសួងសិក្សាថៃ បានជូនដំណឹងដល់ ដល់ស្ថាប័នសិក្សារដ្ឋ ឲ្យទទួលសិស្ស និសិត្ស ដែលមិនមាន អត្រានុកូលដ្ឋាន ឬមិនមានសញ្ជាតិថៃ អាចចូលរៀនក្នុងសាលារដ្ឋ ដូចពលរដ្ឋថៃដែរ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៥ខែកុម្ភៈ។
ដូច្នេះសូមបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ នៅក្នុងប្រទេសថៃ ដែលមានបំណងបញ្ជូនកូនៗ ដែលកំពុង ស្នាក់នៅក្នុងបន្ទុកជាមួយ ឲ្យចូលរៀន នៅក្នុងសាលារបស់រដ្ឋ របស់ប្រទេសថៃ សូមទៅទំនាក់ទំនងនៅតាមសាលារៀន ស្ថិតក្នុងខេត្តដែលបងប្អូនធ្វើការ៕