ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ស្រ្តីវ័យចំណាស់ម្នាក់បន្លំលួចខ្សែដៃមាស ក្នុងផ្សារច្បារអំពៅ

86


ភ្នំពេញ : ស្រ្តីវ័យចំណាស់ម្នាក់បានចូលក្នុងផ្សារហៅអ្នកលក់មាស យកខ្សែដៃ១ខ្សែទម្ងន់២ជីអោយមេីលឃេីញ ម្ចាស់ភ្លេចខ្លួនកាន់ដេីររត់គេច តែត្រូវម្ចាស់ហាងស្រែកផហអេីលឆាឡា ចាប់ក្របួចបានប្រគល់អោយសមត្ថកិច្ចចាត់ ការតាមច្បាប់ហេតុការនេះកេីតឡេីង កាលវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ថ្ងៃទី២រ ខែ កុម្ភ: ឆ្នាំ ២០១៩នៅផ្ទះលេខ៥២ ផ្លូវ៦២២ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ គីម ណយ ភេទ ស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះកើតហេតុបានចាប់ស្រ្តីម្នាក់ប្រគល់ អោយសមត្ថកិច្ចក្រោយពីបន្លំលួចយកខ្សែដៃមាស បំរុងរត់គេចត្រូវគាត់ប្ដឹងសន្តិសុខដេញឃាត់បានមកវិញ ។

សមត្ថកិច្ចបានអោយដឹងថាឃាត់ជនសង្ស័យឈ្មោះ ទួន ភា ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាលដោយបានឆ្លេីយសារភាព ទទួលស្គាល់វត្ថុតាងបន្លមួចខ្សែដៃមាស ពីស្រ្តីអ្នកលក់មែនដោយមុនកេីតហេតុ កាលពីថ្ងៃទី ២៤-០២- ២០១៩ ម៉ោង១១និង០០នាទី ជនរងគ្រោះកំពុងលក់គ្រឿងអលង្ការនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដើរចូលមក ធ្វើជារកទិញគ្រឿងអលង្ការពីជនរងគ្រោះ រួចឲ្យជនរងគ្រោះយកខ្សែដៃមាស១ខ្សែ ទម្ងន់២ជី មកមើល ជនសង្ស័យក៏យកខ្សែដៃមាសជនរងគ្រោះមកពាក់ដៃ“ល”មើល ពេលនោះជនរងគ្រោះរវល់លក់ភ្លេចខ្លួន ជនសង្ស័យក៏​ដោះខ្សែដៃមាសកាន់ក្តាប់ជាប់ដៃខាងឆ្វេងដើរចេញគេចខ្លួន បានបន្តិច ក៏ត្រូវបានជនរងគ្រោះក្រឡេកឃើញស្រែក ចោរៗ រួចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងខ្សែដៃមាសខាងលើ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ។បច្ចុប្បន្នស្រ្តីជនសង្ស័យ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឃាត់ កសាងសំណុំរឿងបញ្ជូលទៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង