កាប់ដើមឈើរលំសង្កត់មនុស្សបណ្តាលអោយ ស្លាប់១នាក់
ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភះ
ភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ក្នុងបរិវេណក្រុមហ៊ុនដុងហ្វូ (ចម្ការកៅស៊ូវៀតណាម)។
ជនរងគ្រោះឈ្មោះសុខ សុខឿន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ
កាំងយ៉ាប ឃុំកាំងយ៉ាប ស្រុកព្រែកកាបាស់ ខេត្តតាកែវ។
សព្វថ្ងៃជាកម្មករក្នុងក្រុមហ៊ុនដុងហ្វូចម្ការកៅស៊ូ។
នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅកាប់ឈើដើម្បីធ្វើចំការផ្ទាល់ខ្លួន ដោយខុសបច្ចេកទេស ត្រូវឈើដួលរលំលើបណ្តាល អោយស្លាប់នៅនិងកន្លែងកើតហេតុ។