នាវាចម្បំង ជប៉ុន ២គ្រឿង ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាកំពង់ផែស្វយ័តក្រុងព្រះសីហនុ មាននាវាកងកម្លាំងស្វ័យការពារជប៉ុន ចំនួន ២គ្រឿង បានចូលចត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺគិតពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
មន្ត្រីកងទព័ជើងទឹកកម្ពុជាដែលទៅទទួលបដិសណ្ឋារកិច្ចប្រតិភូពេលចូលចតដល់កំពង់ផែថ្លែងថា តាមគម្រោង ក្រោយការចូលចត ប្រតិភូមេបញ្ជាការនាវា នឹងអញ្ជើញទៅទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តអារាម សាលារៀន អង្គភាពមួយចំនួន ដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងចូលជួបសំដែងការគួរសមជាមួយគណអភិបាលខេត្តព្រះសីហនុ និងមន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទផងដែរ។នាវាទាំងពីរគ្រឿងរួមមាន
ទី1.នាវាឈ្មោះ SETOYUKI (TV-3518)
-បណ្តោយ 130m
-ទទឹង 13,60m
-ជម្រៅទឹក 8,50m
-ទំងន់ផ្ទុក 3050តោន
-នាវិក ប្រមាណ 167នាក់
-មេបញ្ជាការនាវា លោកវរនាវីទោ NAOTO NAKADERA
ទី2.នាវាឈ្មោះ SHIMAYUKI (TV-3513)
-បណ្តោយ 130m
-ទទឹង 13,60m
-ជម្រៅទឹក 8,50m
-ទំងន់ផ្ទុក 3050តោន
-នាវិក ប្រមាណ 167នាក់
-មេបញ្ជាការនាវា លោកវរនាវីទោ TAKEHIKO SAITO
នាវិកសរុុបទាំងអស់ចំនួន 334នាក់។
ប្រធានប្រតិភូ លោកវរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ1 នៃកងកម្លាំងស្វ័យការពារជប៉ុន៕