អ្នកវិទ្យាសាស្រ្តជាង២០០នាក់មកពី១៨ប្រទេសជឿជាក់ថា ចក្រវាឡរីកធំជាងមុន បន្ទាប់ពីការឃើញកាឡាក់ស៊ីថ្មីៗចំនួន៣០០.០០០ទៀត
អត្ថបទបរទេសៈ កាឡាក់ស៊ីរាប់សែន ដែលអ្នកវិទ្យាសាស្រ្តពុំធ្លាប់ឃើញពីមុន បានបង្ហាញខ្លួនក្នុងផែនទីនៃផ្ទៃមេឃពេលរាត្រីថ្មីមួយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងបំផុត ។
អ្នកវិទ្យាសាស្រ្តមួយក្រុមដែលនៅពីក្រោយកិច្ចការអង្កេតទីអវកាស ដែលពុំធ្លាប់មានពីមុនមកនោះ បានអះអាងថា របកគំហើញរបស់ពួកគេបានលាតត្រដាងឲ្យដឹងពីអាថ៌កំបាំងស៊ីជម្រៅមួយចំនួនរបស់ចក្រវាឡ រួមមានទាំងលក្ខណៈរូបវិទ្យារបស់ប្រហោងខ្មៅ និងរបៀបវិវឌ្ឍន៍ខ្លួននៃកញ្ចុំកាឡាក់ស៊ីផ្សេងៗជាដើម ។
អ្នកវិទ្យាសាស្រ្តជាង២០០នាក់មកពី១៨ប្រទេស បានចូលរួមក្នុងការសិក្សាថ្មីខាងលើ ដែលបានប្រើប្រាស់បច្ចេកទេស រ៉េឌីយ៉ូ អាស់ស្តូ្រណូមី (Radio Astronomy) ដើម្បីអង្កេតមើលផ្ទៃមេឃមួយផ្នែកនៅអឌ្ឍគោលខាងជើង ហើយបានរកឃើញប្រភពពន្លឺដែលពុំធ្លាប់បានឃើញនាពេលកន្លងមកចំនួន៣០០.០០០ ហើយពួកវាត្រូវក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ជាកាឡាក់ស៊ីយ៉ាងពិតប្រាកដ ៕