ភ្លើងកំហឹងក្នុងសហព័ន្ធសហព័ន្ធវូស៊ូកម្ពុជា ទំនងជារលត់ហើយ
ភ្នំពេញ ៖បន្ទាប់ពីមិនមានការទទួលស្គាល់ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះ សហព័ន្ធកីឡាវូស៊ូកម្ពុជា
បានធ្វើមហាសន្និបាតរបស់ខ្លួន កាលពីថ្ងៃទី២៥កុម្ភៈ ។
លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន បានអញ្ជើញចូលរួមធ្វើជាសាក្សីនៅក្នុងសន្និបាតនេះ
ដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះ មិនមាននរណាពន្លត់បាន ។ តាមរយៈមហាសន្និបាតនេះ សមាជិកប្រតិបត្តិរបស់សហ
ព័ន្ធបានបង្កើនដល់២១រូប ។
មហាសន្និបាតបានឯកភាពរក្សាតំណែងជាប្រធាន ដល់លោកឧត្តមសេនីយ៍ឯកវ៉ា ឈូដាដដែល ។លោកម៉ៅ
ចន្ថាវុធ ក៏រក្សាតំណែងជាអគ្គលេខាធិការរបស់សហព័ន្ធ ដែលអមដោយអគ្គលេខាធិការរងចំនួន ២រូប ។
វូស៊ូជាប្រភេទកីឡាដ៏មានសក្ដានុពលមួយដែល រាល់ព្រឹត្តិការណ៍ស៊ីហ្គេមកីឡានេះ តែងតែដណ្ដើមបានមេដាយ
ពុំសូវលស់ពេលនោះឡើយ ។តែមួយរយៈចុងក្រោយនេះសហព័ន្ធក៏មាន សក្ដានុពលមួយនេះបានកើតមានបញ្ហាផ្ទៃក្នុង រហូត ។ កាលពីប៉ុន្មានខែមុនលោកឧត្តមសេនីយ៍ឯកវ៉ា ឈូដាដែលជាប្រធានសហព័ន្ធបាន ព្យាយាមមករំលត់ភ្លើងនេះដែរ ហើយភាគីដែលមិនសូវត្រូវគ្នានោះ បានឯកភាពបញ្ចប់វិវាទ ។តែបន្ទាប់ពីនោះមកបញ្ហានៅបន្តកើតមានដដែល។
សូមបញ្ជាក់ថាសហព័ន្ធកីឡាវូស៊ូគឺជាសហព័ន្ធមួយ ក្នុងចំណោមសហព័ន្ធចំនួន ៤ដែលគណៈកម្មាធិការជាតិ
អូឡាំពិកចាត់ទុកថាជាសហព័ន្ធអស់ សុពលភាពព្រោះ តែមិនទាន់ធ្វើមហាសន្និបាត ។ សហព័ន្ធដែលអស់សុពលភាព
នោះក្រៅពីសហព័ន្ធវូស៊ូមានសហព័ន្ធកីឡាហោះហើរ សហព័ន្ធកីឡាគូប៊ូដូ និងសហព័ន្ធកីឡាបាញ់ធ្នូ ។
គេជឿថាបន្ទាប់ពីមហាសន្និបាតនេះ ទៅសហព័ន្ធនេះនឹងមានសុពល ភាពឡើងវិញហើយកម្លាំងក្នុងសហព័ន្ធ ដែលសន្យាបញ្ចប់វិវាទគ្នានោះ នឹងរួមគ្នាជម្រុញសហព័ន្ធនេះ ឲ្យកាន់តែខ្លាំងជាងមុនមិនខាន ។