ចៅហ្វាយខណ្ឌ ដូនពេញ ដឹកនាំកម្លាំង ប៉ូលិស-ប៉េអឹម ចាប់នគរបាលពាក់ផ្កាយ២ និងកូនចៅ១០នាក់ ពេលចុះបង្ក្រាបគ្រឿងញៀន សង្ស័យមិនប្រក្រតី
ភ្នំពេញ៖ កម្លាំងប៉ូលិស និងប៉េអឹម ខណ្ឌដូនពេញ បានព័ន្ធចាប់ប៉ូលិសម្នាក់ពាក់ ផ្កាយ២ និងកូនចៅប្រមាណ១០នាក់ ខណៈពេលចុះទៅបង្ក្រាបគ្រឿងញៀន នៅសង្កាត់ស្រះចក ដោយមិនបានសហការជាមួយអាជ្ញាធរមានមូលដ្ឋាន។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ហើយរឿងនេះ ទើបតែបែកធ្លាយដល់អ្នកកាសែតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ការចាប់ខ្លួនក្រុមប៉ូលិសប្រមាណ១០នាក់នេះ ដឹកនាំកម្លាំងដោយលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកទៀង ចាន់សារ អធិការនគរបាលខណ្ឌ និងលោកមេប៉េអឹមខណ្ឌ។
ប៉ូលិសផ្កាយ២ ដែលចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ត្រូបបានគេដឹងថា បម្រើការនៅអគ្គស្នងការនគរបាលជាតិ នៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនការិយាល័យ(ក១)។ ការចុះបង្ក្រាបគ្រឿងញៀន ដែលសង្ស័យភាពមិនប្រក្រតីនេះ ទើបអាជ្ញាធរខណ្ឌចុះចាប់ខ្លួនមន្រ្តីនគរបាលទាំងនោះ ដោយលើកឡើងថា ក្រុមមន្ត្រីនគរបាលគ្រឿងញៀន ចុះចាប់គ្រឿងញៀន តែមិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំងអស់ខ្លួន ។ ទោះយ៉ាងណាអាជ្ញាធរខណ្ឌដូនពេញបានទាន់បានបញ្ជាក់ពីអត្តសញ្ញាណពិតប្រាកដរបស់មន្ត្រីនគរបាលផ្កាយ 2 នោះនៅឡើយទេ៕