ស្លាប់ទៀតហេីយ ករណីតខ្សែភ្លេីងអគ្គីសនី យកទៅឆក់ត្រី ខុសបច្ចេកទេស បណ្ដាលឲ្យឆក់ស្លាប់បុរសម្នាក់ នៅនឹងកន្លែងមាត់ត្រពាំងចំងាយ៧០ម៉ែត្រ ខាងខាងក្រោយផ្ទះ
ខេត្តកំពង់ស្ពឺ ÷ តាមរបាយការណ៍បញ្ជាក់ពីនគរបាលរដ្ឋបាលបសេដ្ឋ ថាមានករណីឆក់ខ្សែរភ្លេីងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកេីតហេតុ ជាប់មាត់ត្រពាំងទឹកក្រោយផ្ទះចំងាយ ៧០ម៉ែត្រ កាលពីរសៀលថៃ្ងចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះមានឈ្មោះ ឃិន ចឹក ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិព្រៃឃ្លៃ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយកេីតហេតុអាជ្ញាធរភូមិ ឃុំ មន្រ្ដីនគរបាលប៉ុស្តិ៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋបាននាំគ្នា ជួយសង្រ្គោះបឋមតែអនិច្ចារជនរងគ្រោះបានស្លាប់ បាត់ហេីយ មូលហេតុដោ យសារតែយកខ្សែរភ្លេីងមានតំណហេីយតខុសបច្ចេក ទេសពេលចុះទឹកមិនទាន់បានឆក់ត្រីមួយផងក៏ឆ្លងចរន្ដអគ្គីសនី ប៉ះទឹកឆក់ទាញដួលតែម្ដង។
សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំជ្រេីសរេីសយករបរនេះ បេីទោះបីការឆក់ត្រីនៅត្រពាំងទឹកផ្ទាល់ខ្លួនក៏ដោយ ពិសេសគឺបានរួមចំណែកបំផ្លិចបំផ្លាញនូវផលមឆ្ឆាកូនត្រី ចៅត្រី យាយត្រី តាត្រី ឪត្រី ម៉ែត្រី ចំណែកមុខរបរនេះគឺជាអំពេីខុសច្បាប់ដែលត្រូវគួរជៀស វាងរួមសហការផ្ដល់ព័ត៏មានមកសមត្ថកិច្ចអាជ្ញាធ រមូលដ្ឋាន ភូមិ ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីម្បីរាយការណ៍ ជូនជំនាញចុះធ្វេីការអប់រំ និងចាត់ការតាមនីតិវិធីច្បាប់ ក្នុងករណីប្រព្រឹត្ដបទល្មេីសជាក់ស្ដែង ” ត្រូវបង្កើនការអប់រំណែនាំនិងផ្សព្វផ្សាយ ឲ្យទូលំទូលាយជ្រួតជ្រាបទៅ ដល់ស្រទាប់មហាជនអំពីការគ្រោះថ្នាក់ី បណ្ដាលមកពីអំពេីឆក់ត្រីដោយប្រេីចរន្ដភ្លេងអគ្គីសនី D.C ភ្លើងអាគុយ A.C ជាដេីម “៕