ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចមកពីមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបជនសង្ស័យនៅតាមដងផ្លូវ និង ឃាត់ខ្លួនជនសង្ស័យ មិនមែនចាប់ប៉ូលិសផ្កាយ២ទេ

89


ភ្នំពេញ៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មានជាច្រើនស្ថាប័ន បានផ្សាយថា កម្លាំងប៉ូលិស និងប៉េអឹម ខណ្ឌដូនពេញ បានព័ន្ធចាប់ប៉ូលិសម្នាក់ពាក់ ផ្កាយ២ និងកូនចៅប្រមាណ១០នាក់ ខណៈពេលចុះទៅបង្ក្រាបគ្រឿងញៀន នៅសង្កាត់ស្រះ​ចក​ ដោយមិនបានសហការជាមួយអាជ្ញាធរ​មាន​មូលដ្ឋាន នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​ សមត្ថកិច្ចមកពីមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបជនសង្ស័យនៅតាមដងផ្លូវ និង ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចែកចាយ គ្រឿងញៀន នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សាយលើផេកហ្វេសប៊ុកផ្លូវការថា “សមត្ថកិច្ចមកពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានចុះបង្រ្កាបជនសង្ស័យ នៅតាមដងផ្លូវ និង ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចែកចាយគ្រឿងញៀន នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ហើយក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន ទើបមានការសហការ ជាមួយសមត្ថកិច្ចខណ្ឌដូនពេញ ចំពោះមតិមហាជន និងការចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកមួយចំនួន សូមមេត្តាស្វែងយល់ ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចុះផ្សាយ “។​

សូមបញ្ជាក់ថា កម្លាំងប៉ូលិស និងប៉េអឹម ខណ្ឌដូនពេញ ប៉ូលិសគ្រឿងញៀនប្រមាណ១០នាក់ចុះទៅបង្ក្រាបគ្រឿងញៀន នៅសង្កាត់ស្រះ​ចក​ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង