មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានន៨ងកំពុង់ការអនុវត្តការងារជួសជុលផ្លូវដោយក្រាលកៅស៊ូ DBST និងដាក់លូកាត់ទទឹងថថ្នល់២កន្លែង
ខេត្តព្រះវិហារ ៖ ដើម្បីសម្រួលការធ្វើចរាចរ ដល់បងប្អូនប្រជាពលរដ្ឋ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងស្ថាបនាផ្លូវនិងលូ កាត់ទទឹងផ្លូវចំនួន 2 កន្លែង។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅថ្ងៃនេះថាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩នេះ បាននិងកំពង់បន្តការអនុវត្តការងារជួសជុលផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង 3,300ម៉ែត្រ ទទឹង៧ម៉ែត្រ និងស្ថាបនាលូកាត់ទទឹងថ្នល់ចំនួន 02កន្លែង លើកំណាត់ផ្លូវជាតិលេខ95 ចាប់ពី គីឡូម៉ែត្រ33+700 ដល់គីឡូម៉ែត្រ37+000 ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលការអនុវត្តមកដល់ពេលនេះសម្រេចបាន ៩០% ហើយ៕