CMAC និងJMASរួមគ្នាបោសសម្អាតមីន និងគ្រាប់បែកចង្កោម ដោយគាំទ្រកម្លាំងគ្រឿងចក្រ នៅខេត្តកំពង់ធំ
ភ្នំពេញ៖ ទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ រសៀលថ្ងៃអង្គារទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀង សហប្រតិបត្តិការជាដៃគូររវាងអង្គភាពCMAC និង អង្គការJMAS លើគម្រោងបោសសម្អាតមីន និងគ្រាប់បែកចង្កោម ដោយគាំទ្រកម្លាំងគ្រឿងចក្រ ថវិកាគាំទ្រគម្រោងចំនួនជាង៣១ម៉ឺនដុល្លារ។
លោក ហេង រតនា បានថ្លែងថា គម្រោងនេះមានរយៈពេល១ឆ្នាំចាប់ផ្តើមពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលនេះជាឆ្នាំទី២ របស់គម្រោងនេះ។ បន្ថែមលើការងារបោសសម្អាតមីននេះគម្រោងនេះក៏ផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តមានដូចជា៖ ជួលជុលផ្លូវ ជីកស្រះ ធ្វើអណ្តូងទឹក និងប្រព័ន្ធប្រឡាយទឹកជាដើម។ សូមបញ្ជាក់ថា កម្លាំងស៊ីម៉ាក់ និង JMAS បានសហការគ្នាជាង១៧ឆ្នាំ ពោលគឺតាំងឆ្នាំ២០០២មកម្លេះ ដោយថ្នាក់ដឹកនាំអង្គការJMAS ភាគច្រើនជាអតីតថ្នាក់ដឹកនាំកងទ័ពជប៉ុន ដោយរួមទាំងនាយឧត្តមសេនីយ៍ ជាអតីតអគ្គមេបញ្ជាការកងទ័ពជប៉ុនផងដែរ។
លោកអគ្គនាយកស៊ីម៉ាក់ បានបន្ថែមថា រួមគ្នាអភិវឌ្ឍន៍ជនបទយើង ក្នុងការជួយសង្គ្រោះជនពិការដោយសារមីន អង្គភាពស៊ីម៉ាក់ មិនត្រឹមតែបោសសម្អាតគ្រាប់មីនដែលហ៊ុមព័ទ្ធដីស្រែចំការពួកគាត់ប៉ុណ្ណោះទេ តែថែមទាំងជួយចូលរួមចំណែកអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន របស់ពួកគាត់ផងដែរ រួមមានជីកស្រះទឹក ប្រឡាយទឹក ផ្លូវលំជនបទ និងសាលារៀនជាដើម។ អ្វីៗដែលអង្គភាពចូលរួមធ្វើនេះ គ្រាន់តែសម្រួលក្នុងការកាត់បន្ថយ ការលំបាកចំពោះមុខ របស់ពួកគាត់ប៉ុណ្ណោះ រង់ចាំកាំភ្លើងធំ (ការអភិវឌ្ឍ) របស់រាជរដ្ឋាភិបាលមកដល់ ដើម្បីធានានិរន្តរភាព នៃការអភិវឌ្ឍនោះកាន់តែល្អប្រសើរថែមទៀត។
គួររំលឹកផងដែរថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្ដល់ថវិកាសរុបចំនួន687965 ដុល្លារអាមេរិក ដល់អង្គការ JMAS ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2019 នៅស្ថានទូតជប៉ុន ។
គម្រោងផ្ទេរបច្ចេកទេសមេកានិចគ្របជ្រុងជ្រោយ ក្នុងការបោសសម្អាតមីនក្នុងខេត្តកំពង់ធំឆ្នាំទី 2 ថវិកាចំនួន 687965 ដុល្លារអាមេរិក ដោយអង្គភាពទទួលជំនួយអង្គការសង្គសកម្មភាពកំចាត់មីនជប៉ុន jmas ក្នុងគម្រោងនេះអង្គការ jmas និងធ្វើការអភិវឌ្ឍន៍លើបច្ចេកទេសមេកានិច ក្នុងការបោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះមីន ម៉ាស៊ីនដោះគ្រាប់បែកចង្កោម និងដ្រូន នៅក្នុងតំបន់ដែលសំបូរទៅដោយ គ្រាប់មននិងគ្រាប់បែកចង្កោម នៅលាយបញ្ចូលគ្នា។ អង្គការ jmas និងផ្ទេ វិធីសាស្ត្របោសសម្អាត តែមានប្រសិទ្ធភាពនិងមនសុវត្ថិភាព ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា cmac ក្នុងគោលបំណងពង្រឹងសមត្ថភាព និងពន្លឿន កិច្ចខិតខំប្រឹងប្រែងរបស់ស៊ីម៉ាក់ គ្រាន់តែធ្វើឱ្យប្រទេសជាតិមានសុវត្ថិភាព។
ក្នុងឱកាសនោះដែរ លោក suenaga noriyoshi ប្រធានតំណាងអង្គការជេម៉ាសសម្រាប់ ពិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ឱ្យគម្រោងបោសសម្អាតមីននិងកាកសំណល់ជាតិផ្ទុះ ពីសង្គ្រាមដោយគ្រឿងចក្រនៅខេត្តកំពង់ធំ សម្រប់ឆ្នាំ 2019។ កិច្ចសន្យាផ្តល់ជំនួយសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៃគម្រោង cmd របស់អង្គការ jmas គម្រោងបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយគ្រឿងចកនៅខេត្តកំពង់ធំ។ អង្គការjmas ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា ហើយបានកំពុងធ្វើការសហការយ៉ាងស្អិតល្មួត ជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាស៊ីម៉ាក់។ រហូតមកដល់ពេលនេះ ជេម៉ាស់បាននិងកំពុងធ្វើសកម្មភាពបោសសំអាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ខ្លួនអស់រយៈពេល 17 ឆ្នាំមកហើយនៅប្រទេសកម្ពុជា។ ដូច្នេះហើយខ្ញុំសូមសម្តែង នូវការដឹងគុណយ៉ាងជលជ្រៅចំពោះឯកឧត្តមហូរីណូអ៊ុជិហ៊ីដេហ៊ីសា ឯកអគ្គរាជទូត ជប៉ុន និងមន្រ្តីដែលកំពុងបម្រើការនៅក្នុងស្ថានទូតទាំងអស់ ចំពោះសន្តានចិត្តដ៏ល្អ ក្នុងការផ្តល់ការគាំទ្រចំពោះគម្រោងថ្មីរបស់ jmas គម្រោង cmd គឺជាគម្រោងដែលធ្វើការផ្ទេរបច្ចេកទេស បោសសម្អាតមីនកម្រិតខ្ពស់ ដែលជួយពន្លឿនដល់ការបោសសម្អាត គ្រាប់មីននិងគ្រាប់បែកចង្កោម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដោយប្រតិបត្តិការរួមគ្នា ជាមួយ ក្រុមអ្នកបច្ចេកទេសកំចាត់មីន ក្រុមគ្រឿងចក្របោះសំអាតមីនប្រឆាំងមនុស្ស និងក្រុមគ្រឿងចក្របោសសំអាតគ្រាប់បែកចង្កោម ក្នុងតំបន់ដែលមានគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់បែកចង្កោមនូវលាយឡំគ្នា ក្នុងខេត្តកំពង់ធំ។ តាមប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា នាខែឧសភាឆ្នាំ 2018 ស្តីអំពីផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនរហូតដល់ឆ្នាំ 2025 បានចែងថា កម្ពុជានឹងធ្វើការបោសសម្អាតមីនដែលបានស្គាល់ភូមិសាស្រ្តជាក់លាក់ឲ្យអស់ត្រឹមឆ្នាំ 2025 ទន្ទឹមនឹងនោះដែរ តំបន់ដែលមានការគំរាមកំហែងធ្ងន់ធ្ងរដោយសារគប់បែកចង្កោម បាននិងកំពុងត្រូវធ្វើការបោសសម្អាតជាបន្តចាប់តាំងពីឆ្នាំ 2025 តទៅផងដែរ។ ហើយបើទោះបីជាអត្រាគ្រោះថ្នាក់ ដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានការថយចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដោយក៏ភាពជូរចត់របស់ជនរងគ្រោះ នៅមិនអាចកាត់ថ្លៃបាត់ឡើយ។ jmas យើងខ្ញុំមានបំណង នឹងបាននិងកំពុងតែចូលរួមក្នុងការអភិវឌ្ឍនិងការរីកចម្រើននាថ្ងៃអនាគត ដោយធ្វើការកាត់បន្ថយតំបន់ដែលមានការគំរាមកំហែង ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះពីប្រទេសកម្ពុជា នឹងសហការយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភបាលកម្ពុជា លើវិស័យនេះ ហើយយើងក៏មានបំណងចង់ឲ្យគម្រោងនេះ អនុវត្តឲ្យមានស្ថិរភាពសុវត្ថិភាពជាអតិប្បរមាដោយមានកិច្ចសហប្រតិបត្តិការរួមគ្នា ជាធ្លុងមួយជាមួយបុគ្គលិកជនជាតិកម្ពុជា មានដូចជាអ្នកបច្ចេកទេសកំចាត់មីន អ្នកបញ្ជាគ្រឿងចក្រ និងទីប្រឹក្សាជប៉ុន ដែលពោរពេញដោយបទពិសោធន៍ ឲ្យបានស្អិតល្មួត ជាមួយគ្នា។
លោកហូរីណូអ៊ូជិហ៊ីដេហ៊ីសាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តថា តាមរយៈគម្រោង សម្រាប់អង្គការ jmas អង្គការនេះនិងផ្ទេរបច្ចេកទេសក្នុងការប្រើម៉ាស៊ីន ដោះគ្រាប់បែកចង្កោម និងដ្រូន នៅក្នុងតំបន់សម្បូរគ្រាប់បែក គ្រាប់មីន និងគប់បែកចង្កោម នៅលាយឡំបញ្ចូល គ្នានៅទៅអោយcmac។ តាមរយៈគម្រោងនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនដែលរស់នៅក្នុងតំបន់ បានរួចផុតពីការភ័យខ្លាច នៃគ្រាប់មីននិងកាកសំណល់ជាផ្ទុះ ហើយនិងរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់បន្ថែមទៀត៕