ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដែលគេសម្លាប់យកទៅដុតបំបាត់ភស្តុតាង ត្រូវបានស្គាល់អត្តសញ្ញាណ

82


ខេត្តបន្ទាយមានជ័យ ៖
ក្រោយ​ពេល​ដែល​មាន​ករណី​ ឃាតកម្មដុតសម្លាប់មនុស្ស លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យ កម្លាំងនគរបាលជំនាញទៅពនិត្យមើលឃើញថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​សម្លាប់​ហើយ ដុត​ចោល​កណ្តាល​ព្រៃ​។ កម្លាំងនគរបាលជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល​ស្រុក​ថ្មពួក​ ធ្វើការស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​ដើម្បីឈានទៅរកចាប់ខ្លួនឃាតករ។


សព​ដែល​ត្រូវ​បាន​ដុត និង​កង់និងកង់ឡានចោលនៅកណ្តាលព្រៃត្រូវ កម្លាំងនគរបាលជំនាញអះអាង ជាអំពើឃាតកម្ម ហើយបានស្គាល់អត្តសញ្ញាណជនរងគ្រោះហើយ ដែល​ប្រទះ​ឃើញ​នៅ​អំឡុង​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចម្ងាយ​ពី​ដី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រមាណ​៦​គីឡូម៉ែត្រ ស្ថិត​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ។ជន​រង​គ្រោះ​ ឈ្មោះ ហាន់ សុ​ធន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ដែល​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​អោយ​បាន​ច្បាស់លាស់ ដើម្បី​ឈាន​ទៅ​រក​ចាប់ខ្លួន​ឃាត​ករដៃដល់ ។

ក្រោយ​ពេល​ដែល​មាន​ករណី​ឃាតកម្ម​ដុត​សម្លាប់​ជន​រង​គ្រោះ គឺ​លោក​ឧត្តមសេនីយទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ទៅ​ពិនិត្យ​មើលឃើញ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​សម្លាប់​ហើយ ដុត​ចោល​កណ្តាល​ព្រៃ​ ដោយ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​ឈាន​ទៅ​រក​ចាប់ខ្លួន​ឃាតករ​ដែល​សាហាវ​សម្លាប់នេះ ។ ករណី​នេះ គឺ​កម្លាំង​នគរបាល​មិន​ទាន់​ហ៊ាន​ផ្តល់​ព័ត៌មាន​ជូន​នៅឡើយ ​ព្រោះ​តែកំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​រក​ចាប់ខ្លួន​ឃាតករ​ដៃដល់​ដែល​ឃោ​ឃៅ​សម្លាប់ ហើយ​ដុត និង​កង់​ឡាន​យ៉ាង​ព្រៃផ្សៃ​បំផុត ៕

អត្ថបទដែលជាប់ទាក់ទង