ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញកោះហៅ ម្ចាស់រថយន្តក្រឡុកស៊ីម៉ង់ត៍និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធមកប្រជុំរឿងបញ្ហាហាមរថយន្តធំចូលក្រុងនៅពេលថ្ងៃ

185

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេងអភិបាល នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០១៩ នេះ បានធ្វើការកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និង ក្រុមហ៊ុនក្រឡុកស៊ីម៉ង់នៅក្នុងរាជធានីភ្នំពេញទាំងអស់មកប្រជុំដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្ត ធំៗចេញ ចូលក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃនោះ។

    ក្នុងកិច្ចប្រជុំនោះ លោកឃួងស្រេងបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទគឺចាប់ពីថ្ងៃនេះទៅគឺមិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាតចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។ ដោយឡែកសម្រាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលត្រូវបំពេញការងាររបស់ខ្លួនស្របពេលដែលវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើន គឺរថយន្តប្រភេទនេះអាចអនុញ្ញាតិ

ឱ្យចេញ ចូលក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃបានដោយកំណត់ពេលវេលាច្បាស់លាស់។ លោកឃួងស្រេងបានធ្វើការណែនាំថា ចំពោះរថយន្តក្រឡុកស៊ីម៉ង់ អាចធ្វើចរាចរណ៍បាននៅម៉ោង៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងដែលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារ នោះគឺនៅម៉ោង១១ព្រឹកម៉ោង ២រសៀលនិងម៉ោង ៥ល្ងាចត្រូវផ្អាក់ការធ្វើចរាចរណ៍។

   លោកឃួងស្រេងបានពន្យល់ផងដែរថា ពាក់ព័ន្ធនឹងរថយន្តក្រឡុកស៊ីម៉ង់ មិនអោយចូលក្នុងរាជធានីនៅ

ពេលថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ អាចឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញបាន ប៉ុន្តែសំណួរសួរថា តើការធ្វើសកម្មភាពក្រឡុកស៊ីម៉ង់សាងសង់សំណង់ក្តុងក្តាំងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់ ប្រជាពលរដ្ឋ

ដេកមិនបាននោះ ពួកគាត់ច្បាស់ជាមិនសុខចិត្តទេ ហើយនឹងធ្វើការថ្កោលទោសអាជ្ញាធររាជធានីភ្នំពេញនិងក្រុមហ៊ុនសំណង់ក្រឡុកស៊ីម៉ង់ត៍ជាក់ជាមិនខានឡើយ។   ដូច្នេះទេ យើងដាច់ខាតត្រូវតែមានជម្រើសមួយអោយបានច្បាស់លាស់នោះគឺ ការកំណត់ពេលវេលានិងម៉ោងច្បាស់លាស់ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍អាចចេញ ចូលតាមពីម៉ោងកំណត់ដូចខាងលើនេះហើយ ។

  លោកឃួងស្រេងក្នុងឱកាសនោះក៏បានជំរុញ ក៏ដូចជាណែនាំឲ្យ ម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ទាំងអស់ ចៀសវាងឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន យើងត្រូវរួមគ្នា ឲ្យរាជធានីភ្នំពេញរបស់យើងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

   ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទគឺមិនអនុញ្ញាតិអោយចេញ ចូលរាជធានីភ្នំពេញជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង ៩យប់ ដូច្នេះទេអាជ្ញាធរនឹងមានសមត្ថកិច្ចតាមគោលដៅទាំងអស់គឺត្រូវពិនិត្យចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំធ្លាយ

ចូលក្រុងតាមគោលដៅណានោះ គោលដៅនោះគឺជាអ្នកទទួលខុសត្រូវចំពោះរដ្ឋរដ្ឋបាលរាជធានី។

   គួរបញ្ជាក់បន្ថែមផងដែរថាក្នុងកិច្ចប្រជុំនោះ ខាងក្រុមហ៊ុន ឡុកស៊ីម៉ងទាំងអស់ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រនោះជុំ បានសម្រេច អនុវត្តតាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង