ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លឹបកម្សាន្តរ៉ុកមានគ្រឿងញៀន ​មនុស្សជាង​២០០​នាក់​ទៀត​ទៅផ្ទះ​វិញ​ ឯយុវជនខ្មែរ១៧នាក់ ចិន​១៣​នាក់​បញ្ជូន​ឡើង​តុលាការ

102

ភ្នំពេញ​ ៖ ​ ក្រុម​ជនសង្ស័យ​ជាង​៣០០​នាក់ដែល​សមត្ថកិច្ច​ចាប់នៅ មជ្ឈមណ្ឌកម្សាន្តរ៉ក់ (Rock) ពាក់ព័ន្ធ​នឹងគ្រឿងញៀន​ជាង​៥០​គីឡូក្រាម មក​ដល់​រសៀលថ្ងៃ​ទី​២៦ ខែកុម្ភៈ សមត្ថកិច្ច​បាន​ចម្រាញ់់​និង​ដោះ​លែង​អស់​ជាង២០០នាក់ នៅ​សល់​យុវជនខ្មែរ១៧នាក់ ​ដែល​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​ជនជាតិ​ចិន​១៤​នាក់ សុំជា​គោល​ការណ៍​ បញ្ជូនឲ្យទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បី​អនុត្ត​តាម​នីតិវិធី ។

ជនជាតិ​ខ្មែរ​ទាំង១៧​នាក់​ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះ ពួកគេ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​«​ចែកចាយ​គ្រឿងញៀន​» ។
ជាមួយ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​លើ​សារធាតុ​ញៀន​បង្ហាញ​ថា វត្ថុ​តាង​ដកហូត​នៅ​មជ្ឈ​មណ្ឌលរ៉ក់ ជាក់ស្តែង​មន្ត្រី​ជំនាញ​ធ្វើតេស្ត​រក​​ឃើញ​សារធាតុ​ញៀន​សុទ្ធ២១គីឡូក្រាម ​និង​៤៦៧,៦៣​ក្រាម​ប៉ុណ្ណោះ ដែល​មានប្រភេទ​អ៊ិចស្តាសុី
(​ថ្នាំ​គ្រវី​) ១២​គីឡូក្រាម​ និង២១៩,២១​ក្រាម ប្រភេទ​ខេ​តា​មីន​(​ថ្នាំ​ហិត​)៨​គីឡូក្រាម​និង​៩៣៥,៣៩​ក្រាម ប្រភេទ​នី​ម៉េតាស្បាម(​ថ្នាំបន្សាប​)៣០៥,១០​ក្រាម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ១​គីឡូក្រាម​និង​៦​ក្រាម ប្រភេទ ហេ​រ៉ូ​អ៊ីន៦១ក្រាម និង​កញ្ឆា​ក្រៀម ២​កញ្ចប់​តូច​ទម្ងន់​៦៦,៤៣ ក្រាម ។
ក្រៅពី​នេះ​ មាន​សម្បក​សម្រាប់​វេច​ខ្ចប់​(​ដប ឬ​កែវ​) ២៤៧​ដប សម្បក​កេស និង​ថង់​ប្លា​ស្ទិ​កមួយ​ចំនួន​ទៀត ព្រមទាំង​ម្សៅ​សង្ស័យ​ជា​សារធាតុញៀន​ប្រមាណ​១៥​គីឡូក្រាម​និង​១៤​ក្រាម​ទៀត ដែល​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​និង​កំពុង​យក​ចូល​មន្ទីរពិសោធន៍​ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ។
សរុប​មកវិញ​ សារធាតុ​គ្រឿង​សុទ្ធ​ ដែល​សមត្ថកិច្ច​បង្ក្រាប នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក តែ ២១​គីឡូ ៤៦៧.៦៣​ក្រាម​ប៉ុណ្ណោះ​ទេ ហើយ​នេះ​ក៏​មិនមែនជា​របាយការណ៍​ផ្លូវ​ការ​​របស់​សមត្ថកិច្ច​ដែរ គឺ​គ្រាន់​តែ​ជា​តួលេខ​ដែល​បានមកពី​មន្ត្រី​ជំនាញ។
ខណៈ​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​ម្ចាស់​គ្រឿងញៀន ឬ​អ្នក​ទទួលខុសត្រូវ​ឲ្យ​នាំ​ថ្នាំ​ញៀន​សន្ធឹកសន្ធាប់​ចូល​ចែកចាចែកចាយក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់នេះនៅឡើយ។ មតិមហាជននិយាយតៗគ្នាថា ចាំ​មើល​បន្ត​ទៅទៀត តើ​តុលាការ​នឹង​ដាក់គុក ឬ​ក៏​ដោះ​លែង​ជន​ទាំង​១៧​នាក់​ ដែលគ្រាន់តែជាអ្នកចែកចាយ ខណៈ​មេខ្លោង​មិន​ទាន់​ត្រូវ​បាន​វែកមុខ​នៅឡើយ ពេល​ដែល​មនុស្ស​ជិត​៣០០​នាក់​ បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​អស់​ទៅ​ហើយ​នោះ ។

ចំពោះ​ម្ចាស់​ទីតាំង ឧកញ៉ា​ គិត ធាង និង​អ្នកទទួលខុសត្រូវ​ឯទៀតៗ ​ក្នុង​ការធ្វើ​អាជីវកម្ម​ក្លឹប​កម្សាន្ត​រ៉ុ​ក​ រហូតមក​ដល់ពេលនេះ ​ហាក់ដូចជា​គ្មាន​របាយការណ៍​ណាមួយ​បញ្ជាក់​បែប​ណា​ឡើយ៕
 

អត្ថបទដែលជាប់ទាក់ទង