ជនជាតិចិន 13 នាក់ដែលចាប់ខ្លួនក្នុងក្លិបកម្សាន្តរ៉ុក ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ:អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិចិនចំនួន 13 នាក់ដែលបានបង្ក្រាបពីក្លឹបកម្សាន្ត rock ពាក់ព័ន្ធការជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ ជនជាតិចិនទាំង 13 នាក់ដែលត្រូវចាប់ខ្លួន ជាមួយនឹងឃើញចិត្តខ្មែរសរុប 310 នាក់ដែលចូលកម្សាន្តក្នុងក្លឹបកម្សាន្តរ៉ក់ហើយមានការប្រើប្រាស់គ្រឿងញៀន។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៣ និង០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ជនជាតិចិន ចំនួន១៣នាក់(ស្រី០៤នាក់) មាន៖
១.ឈ្មោះ ជាន់ តឹលីង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
២.ឈ្មោះ QIN YONG CHUAN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។
៣.ឈ្មោះ ZHAO LI HUI ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។
៤.ឈ្មោះ YANG YANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។
៥.ឈ្មោះ TAN TANG HUI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។
៦.ឈ្មោះ WEI SHAO FENG ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន។
៧.ឈ្មោះ តឹង យូយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។
៨.ឈ្មោះ ប៉ៃ វិនយៀក ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
៩.ឈ្មោះ SHEN HONG MING ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
១០.ឈ្មោះ HAN YE ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន។
១១.ឈ្មោះ LIANG CHUNLING ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិចិន។
១២.ឈ្មោះ HE XIAO LING ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន។
១៣.ឈ្មោះ ឈិន ហ្វាងលី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន។
ពីការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដែលប្រព្រឹត្តនៅចំនុចបន្ទប់លេខ២៦០ (មជ្ឈមណ្ឌលកំសាន្តរ៉ុក) ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។ បានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
សូមបញ្ជាក់ថា ពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុកនេះ មនុស្សចំនួនជាង 300នាក់ ត្រូវចាប់ខ្លួនជាមួយនឹងថ្នាំញៀនប្រមាណ 50 គីឡូ ហើយក្នុងនោះនៅថ្ងៃទី 27 ជនសង្ស័យដែលពាក់ព័ន្ធចំនួន 17 នាក់ ជាជនជាតិខ្មែរត្រូវបានបញ្ជូនទៅតុលាការ ហើយជនជាតិចិន 13 នាក់នេះ ត្រូវបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បចាត់ការបន្ត ចំណែកមនុស្សជិត 300 នាក់ទៀត ដែលភាគច្រើន ជាប់និងផ្ទុក នូវសាធាតុញៀនបានបញ្ជួនទៅគេហដ្ឋានវិញ ដោយមានឪពុកម្តាយមកធានានិងធ្វើកិច្ចសន្យាត្រឹមត្រូវ៕