ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស្រេង សុខា​ និងលោក គឹម រស្មី​ ត្រូវ ACUបេីកការស្រាវជ្រាវ

130

​ ភ្នំពេញ៖ សេចក្ដីជូនដំណឹងស្ដីពី កិច្ចប្រជុំលើកទី៤៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) (ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩) ។

លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែង ការស៊ើបអង្កេតទ្រព្យសម្បត្តិនិងបំណុលរបស់លោកគឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដំណើរការជិតចប់សព្វគ្រប់ហើយ។ កម្មវិធីប្រឆាំងអំពើពុករលួយ បានពិនិត្យទ្រព្យ សម្បត្តិនិងបំណុលរបស់លោកគឹម រស្មី់ បានពិនិត្យទ្រព្យសម្បត្តិនិងបំណុលភរិយារបស់លោកគឹម រស្មី និងកូនបីរូប របស់លោកគឹម រស្មីរួចរាល់ហើយ។ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បត្តិនិងបំណុល របស់លោកស្នងការរង ស្រេង សុខា ដូចគ្នានឹងយកកាំរស្មមដែរ។ ក្នុងកិច្ចប្រជុំនោះលោកតុប សំ ប្រធានក្រមប្រក្សាជាតិប្រឆាំងអំពើពុករលួយុ បន្ត គាំទ្រចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ ការបង្ការទប់ស្កាត់ និងបោសសម្អាតអំពើពុករលួយដើម្បីពង្រឹងអភិបាលកិច្ចល្អ ថែមទាំងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទៀត អង្គភាពប្រឆាំងអំពើពុករលួយ កោតសរសើរចំពោះនាយករដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានខិតខំបំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់ ដោយគិតដោយមិនគិតពីពេលវេលាអនុវត្តបានជោគជ័យ ការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប 2 ឆ្នាំ ក្នុងខែមករាកន្លងទៅ អង្គជុំបានគាំទ្រវិធានការរដ្ឋបាលនានា ដែលក្រសួងស្ថាប័នទាំងឡាយ បានដាក់ចេញដូចជាការធ្វើវិន័យ ដល់មន្រ្តីដែលខុសឆ្គង ដែលប្រការនេះនឹងរួមចំណែកយ៉ាងខ្លាំង ដល់ការបង្ការនិងទប់ស្កាត់ួ នូវរាល់បាតុភាពអសកម្មនានា រួមទាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ អំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការកុម្ភ: ឆ្នាំ 2019 មានជាអាទិ៍ការប្រកាសទ្រព្យសម្បត្តិនិងបំណុល គឺតាមរបប 2 ឆ្នាំបានទទួលលទ្ធផលល្អស្ទើរតែមួយរយភាគរយ។ ទោះបីជាមានករណីមួយចំនួនតូចមានការយឺតយ៉ាវ ដោយមានមូលហេតុច្បាស់លាស់ និងអាចទទួលយក បានការប្រកាសទ្រព្យសម្បត្តិ្អ និងបំណុលតាមតម្រូវការផ្សេងៗ ក៏បានដំណើរការលដូចជា មានអ្នកចូលនិវត្តន៍ 152នាក់ បញ្ចប់មុខងារភារកិច្ចពីមុខតំណែងដែលតែងតាំងដោយព្រះរាជក្រឹត្យអនុក្រឹត្យមានចំនួន 208 រូប ការប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយទើបទទួលបានការតែងតាំងថ្មីចំនួន 729 ក្រាន់បានបើកឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល 3 ករណី តាមការចាំបាច់ា នៃការស៊ើបអង្កេត។ ការរក្សាទុកឯកសារ ជាឯកសារ នាយកដ្ឋាន បានខិតខំបំពេញដោយរលូន ។ ឲ្យមន្ត្រីពីររូបមកសូមបើកឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួន ដើម្បីថតចម្លងជាឯកសារ ព្រោះឯកសារមួយច្បាប់ថតដែលខ្លួនដោយសារ ត្រូវបានភ្លើងឆេះរឿងបាត់បង់ដោយប្រការផ្សេងៗ។ បានទទួលពាក្យបណ្តឹងចំនួន 309 ពាក្យអនាមិក 22 ពាក្យស្មើនឹង 52% បើកបន្ទប់ស្ដាប់ចម្លើយចំនួន 22 លើក ទទួលបានការបំភ្លឺពីស្ថាប័នពាក់ព័ន្ធឬសាមីខ្លួនរងការចោទប្រកាន់ 21 ច្បាប់ មានស្ថាប័ននិង បុគ្គល 21 ទៀត ដែលរង់ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យមានការបំភ្លឺឬបំភ្លឺបន្ថែម។ មានពាក្យប្ដឹងចំនួន 18ករណី ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានឆ្លើយតបទៅម្ចាស់បំណុល ក្រោយពីប្រជុំវិភាគពាក្យប្ដឹង ឬក្រោយស្រាវជ្រា វឃើញថា មិនមានតម្រុយពុករលួយ ឬឃើញថាមិនវាអាចជាបទល្មើសផ្សេងក្រៅពីបទល្មើសពុករលួយ្រ ការចុះទៅអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការបឆាំងអំពើពុករលួយ ជាទូទៅនឹងការផ្សព្វផ្សាយ លើគោលដៅមួយចំនួន។ ការចុះសង្កេតការណ៍ការដេញថ្លៃការពិគ្រោះ ថ្លៃកា រសិក្សាពីក្រុមហ៊ុន ដែលចូលរួមការដេញថ្លៃ ការសង្កេតការណ៍ការប្រឡងនានា។ ការប្រឡងមគ្គុទេសក៍ទេសចរណ៍ចិន បានតែមានការតវ៉ាពីបេក្ខជន តែអង្គភាពប្រឆាំងអពើពុករលួរយ សង្កេតឃើញថាដំណើរការប្រឡងទាំងមូល មានលក្ខណៈតមត្រូវហើយគណៈកម្មការប្រលងបាក់ឌុបរួចយករាល់ការតវ៉ាមកពិនិត្យធ្វើកោសល្យវិច័យសន្លឹកកិច្ចការ យ៉ាងហ្មត់ចត់ហើយឆ្លើយតបទៅម្ចាស់បណ្ដឹងវិញ ធ្វើឲ្យការតវ៉ាអស់ការងឿងឆ្ងល់ពីការប្រឡងធ្លាក់របស់ខ្លួន។

ភាពអសកម្មក្នុងការបំពេញភារកិច្ច និងការសូកបន់យកមុខតំណែង ជាស្នងការរងរបស់លោកស្រេង​ សុខា​ គឺកេីតចេញពីការលួចម៉ោង និងពេលវេលាក្នុងការបំពេញភារកិច្ចជូន ជាតិទៅប្រកបរបរផ្សេងៗបានលុយហុឺហា ពេញស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ភ្ជាប់ពាក្យប្រពន្ធថ្មី ជាមួយក្មេងស្រីស្រស់ស្អាត ដោយជូនខាងស្រី ១០ម៉ឺនដុល្លារ គ្រឿងអលង្ការពេជ្រ​ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៅត ពិតជាមិនធម្មតាមែនជាហេតុធ្វើអោយប្រជាពលរដ្ឋអ្នកជិតខាង បានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ហើយថែមទាំងបានស្ញើចសរសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង