ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ផ្ទះរុស្ស៊ី កាត់ក្តីដោយបាល់ប៉េណាល់ទី​ ៤-៣ ទម្លាក់ អេស្ប៉ាញចេញពីវើលខាប់

146

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះរុស្ស៊ី បានកក់កៅអីវគ្គ៨ក្រុម ដោយស្វ័យប្រវត្តិហើយ​ ក្រោយទម្លាក់ជើងខ្លាំងអេស្ប៉ាញ ដោយបាល់ប៉េណាល់ទី​ កាត់សេចក្តីនៅ​ World Cup 2018 ជាមួយលទ្ធផល ៤-៣។

រុស្ស៊ី​ ជាក្រុមទី៣ ដែលបានឆ្លងផុតវគ្គ១៦ក្រុម​ ជាមួយនឹងការប្រកួតពេញម៉ោង​៩០នាទី​ និងថែម១៥នាទី ​២ដង ស្មើគ្នា​ ១-១​ កើតឡើងតាំងពីវគ្គទី១មកម៉្លេះ។គ្រាប់ទី១របស់អេស្ប៉ាញ ដោយសារតែខ្សែការពាររបស់រុស្ស៊ី Sergei lgnashevich ធ្វើឲ្យចូលទីខ្លួនឯង នៅនាទីទី១២ រហូតដល់នាទីទី៤១ កីឡាករ Artem Dzyuba ជាខ្សែប្រយុទ្ធ បានស៊ុតចូលដោយបាល់ប៉េណាល់ទី នាំឲ្យលទ្ធផលស្នើគ្នា រហូតដល់ម៉ោងបន្ថែម ហើយស៊ុតបាល់ប៉េណាល់ទី ធ្វើឲ្យរុស្ស៊ី ទទួលបានជ័យជម្នះ ឡើងទៅវគ្គបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង