ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានCAMSOCជម្រុញឲ្យពន្លឿនផែនកាមេ សម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ បន្ថែមទៀត

139


ភ្នំពេញ៖គណៈកម្មាធិការជាតិកីឡាស៊ីហ្គេម(CAMSOC)បានបើកកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២៧កុម្ភះនេះ​ក្រោមអធិបតីភាពសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ធមន្ត្រីរដ្ធមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម ដើម្បីជជែកគ្នាស្វែងរកតំណោះស្រាយ ដើម្បីឈានទៅរកភាពជោគជ័យ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ចំពោះសមាសភាពសមាជិកគណៈកម្មាធិការជាតិស៊ីហ្គេម ដែលបានចូលរួមប្រជុំនៅក្នុងឱកាសនោះមាន លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកម៉ម ប៊ុនហេង រដ្ធមន្ត្រីក្រសួងសុខាភិបាលលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងមកពីក្រសួងអប់រំយុវជននិងកីឡា ក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ សម្ដេចពិជ័យសេនា បានជម្រុញដល់គ្រប់ភាគីពាក់ព័ន្ធឲ្យពន្លឿននូវការ អនុវត្តផែនការមេកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលពេលវេលាកាន់តែខ្លីទៅៗ ហើយនោះ។ អ្វីដែលត្រូវធ្វើជាបន្ទាន់នោះគឺ ការិយាល័យបើកអគ្គលេខាធិការដ្ធាន ឬការិយាល័យCAMSOC ឱ្យបានលឿន ដោយជម្រុញឱ្យក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាព ក្នុងការផ្ដល់ថវិការឱ្យបានឆាប់រហ័ស ដើម្បីដំណើរការទៅមុខបានរលូន។
អង្គប្រជុំក៏បានស្ដាប់នូវបទបង្ហាញរបស់អ្នកជំនាញពិសេស រៀបចំកីឡាស៊ីហ្គេម គឺលោកព្រឹទ្ធាចារ្យSheik Kok Chiដែលបានបំភ្លឺកាន់តែច្បាស់ អំពីតួនាទីនិងភារកិច្ចនីងនិតិវិធី រៀបចំយន្តការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣។លោកក៏បានលើកឡើង ពីកម្រោងថវិកា ដែលបានចំណាយទៅលើការរៀបចំកីឡាស៊ីហ្គេម របស់ប្រទេសផ្សេងគ្នា ដើម្បីជាបទពិសោធន៍ដែលមានការចំណាយខុសគ្នា អាស្រ័យទៅលើស្ថានភាពជាក់ស្ដែង។ជាមួយគ្នានិងការរៀបចំការប្រកួតកីឡាស៊ីហ្គេម រួចក៏ត្រូវពិនិត្យមើល លទ្ធភាពរៀបចំស៊ីប៉ារ៉ាហ្គេមជាបន្តទៀត។
ប៉ុន្តែអ្វីដែលលើកឡើនេះ គឺស្ថិតនៅក្នុងគម្រោងពិភាក្សានៅឡើយទេ។ លុះត្រាតែធ្វើការស្នើសុំ ទៅប្រមុខរាជរដ្ឋាភិបាល ជាអ្នកសម្រេចចុងក្រោយ ។ សូមបញ្ជាក់ថាCamsok បានបង្កើតអនុគណៈកម្មការចំនួន១៥ដើម្បីបំពេញការ ងារឲ្យមានប្រសិទ្ធិភាព ។

អត្ថបទដែលជាប់ទាក់ទង