ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប.ស.ស ៖ មានការបំភ្លៃថា កម្មករដែលប្រើប័ណ្ណព្យាបាលឥតគិតថ្លៃ ត្រូវពេទ្យឱ្យថ្នាំមិនល្អ

235

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមិថុនា

ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កន្លងមកមនាជនអគតិមួយចំនួន បានឃោសនាបំភ្លៃការពិតដោយបាននិយាយថា

កម្មករដែលប្រើប្រាស់ប័ណ្ណ ប.ស.ស សម្រាប់ការព្យាបាលជំងឺ គឺពេទ្យឲ្យថ្នាំមិនល្អដូចអ្នកបង់លុយ និងប័ណ្ណ ប.ស.ស

សម្រាប់ព្យាបាលជំងឺនេះ ប្រើប្រាស់បានតែឆ្នាំ២០១៨ ក្នុងរយៈពេលបោះឆ្នោត ដល់ឆ្នាំ២០១៩ គេឈប់ទទួលស្គាល់ហើយ។

ប.ស.ស បានបញ្ជាក់ថា មានបុគ្គលមួយចំនួន បានឃោសនាបំភ្លៃថា កម្មករដែលប្រើប្រាស់ប័ណ្ណ ប.ស.ស

សម្រាប់ការព្យាបាលជំងឺ ដោយឥតគិតថ្លៃនោះ គឺត្រូវពេទ្យឱ្យថ្នាំមិនល្អដូចអ្នកបង់លុយនោះទេ។ ករណីនេះ ប.ស.ស បានបញ្ជាក់បន្ថែមថា កម្មករ កម្មការិនី ដែលប្រើប្រាស់ប័ណ្ណ ប.ស.ស ទៅទទួលសេវាដោយមិនបង់លុយ គឺទទួលបានគុណភាព នៃការព្យាបាល និងទទួលបានឱសថ (ថ្នាំ) ដូចអតិថិជនដែលបង់លុយ គ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ដោយមិនមានការរើសអើងនោះទេ។ ប័ណ្ណ ប.ស.ស នេះ ផ្តល់ជូនកម្មករ កម្មការិនី ប្រើប្រាស់ បានរហូតដល់ដោយ មិនមានការកំណត់ សុពលភាពប្រើប្រាស់ទេ។ ក្នុងករណី មានជនអគតិណាឃោសនាបំភ្លៃការពិត សូមសាធារណជន និងបងប្អូនកម្មករ កម្មការិនី រាយការណ៍ទៅកាន់លេខទូរស័ព្ទ ០៧៧ ៩៩៩ ០៧៨, ០៨៦ ៧៧៧ ៧១៥ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ អនុវត្តន៍តាមនីតិវិធីច្បាប់ជាធរមាន។

បេឡាជាតិសន្តិសុខសង្គម សង្ឃឹមថាសាធារណជន និងបងប្អូនកម្មករ កម្មការិនី នឹងបានជ្រាប និងសហការ ចាត់វិធានការ ដល់ជនអគតិដែលបានដើរឃោសនាបោកប្រាស់ បងប្អូនកម្មករ កម្មការិនី៕

អត្ថបទដែលជាប់ទាក់ទង