ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាំងតែរយៈពេលជាងមួយខែទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង នឹងឈានចូលមកដល់

80


ភ្នំពេញ៖ សូមគោរពជម្រាបជូនថាបាំងតែរយៈពេលជាងមួយខែទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង នឹងឈានចូលមកដល់គឺចំថ្ងៃអាទិត្យ ១០ កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃអង្គារ ១២ កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៦ខែមេសា ឆ្នាំ២០១៩ តាមទំនៀមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅចំនួន ៣​ថ្ងៃ​។ ថ្ងៃ​ដំបូង​ជា «​ថ្ងៃ​មហាសង្ក្រាន្ត​» ថ្ងៃ​ទី​២ ជា​«​ថ្ងៃ​វ័ន​បត​» និង​ថ្ងៃ​ទី​៣ ជា​«​ថ្ងៃ​ឡើងស័ក​» ។ ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុតកំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀងទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរា​សាស្ត្រ​​បែប​បុរាណ គឺ​គឺក្បួនមហាសង្ក្រាន្តនេះឯង។

ផេកហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញភ.ព៧CPP-PhnomPenh នៅថ្ងៃទី១ខែមីនាឆ្នាំ២០១៩នេះ បានផ្សាយថា ចាប់ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជា​សំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូល​កាន់​មេសរាសី ហើយ​​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​ភ្លាត់ ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ។

មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមស​តាម​សុរិយ​គតិ​មានឈ្មោះ​ថា សាមញ្ញ​សង្ក្រាន្ត​ (​ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា​សង្ក្រាន្ត​) ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ហៅ​ថា អា​យន្ត​សង្ក្រាន្ត​ត​ (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឆៀង​មិន​ត្រង់​ពីលើ​) ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​គ្នា នឹង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មានការ​ទាក់ទង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន ។
ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ ។

ចំពោះ​ពិធី ផ្សេង​ៗ​ខ្មែរ​យើង​រៀបចំ​តាម​ប្រពៃណី គឺ​នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុងប្រៀប​រក​ស្បៀងអាហារ សំអាត​ផ្ទះសំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក កាត់​សម្លៀក​បំពាក់ ថ្មី​ៗ​ជាដើម។

ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការបូជា​សម្រាប់​ទទួល​ទេវតា​ថ្មី មាន ៖ បាយសី​មួយគូ ស្លាធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និង​ភេសជ្ជៈ នំនែក ផ្លែ​ឈើ​គ្រប់មុខ ។ ចំណែក​ផ្ទះសំបែង​គេ​តុបតែង​រំលេច​ដោយ​អំ​ពូ​ល​អគ្គិសនី​ខ្សែ តូច​ៗ​ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម​គ្រប់​ពណ៌​សម្រាប់​ទទួល​ទេវតាឆ្នាំថ្មី។

លុះដល់​វេលា​កំណត់​ទេវតាថ្មីចុះមកហើយ គេ​នាំ​កូនចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការ​នោះ ហើយ​អុជ​ទៀន ធូប បាញ់​ទឹកអប់ បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។

ចំពោះ​គ្រឿង​សក្ការ និង​ក្រយាស្ងោយ​ដាក់​ថ្វាយ​ទេ​ព្តោ​នាះ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ នីមួយ​ៗ ។ ឧទាហរណ៍ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ។

ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖
ថ្ងៃ​ទី​១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វាលុកចេតិយ​នៅ​ជុំវិញ​ព្រះ​វិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ៍​ណាមួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ធម្មទេសនា ។

ថ្ងៃ​ទី​២ ៖ កូនចៅ​ជូន​សម្លៀក​បំពាក់ នំចំណី លុយកាក់​ដល់​អ្នក​មានគុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា​ជាដើម ។ ជួនកាល​គេ​ធ្វើ​ទាន ដល់​អ្នកបម្រើ ឬ​អ្នក​ក្រីក្រ​ទៀត​ផង ។
ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត​ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត​ទុក​ដូច​ចូឡាមណី​ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បង ឬ​ប្អូន ដែល​បាន​ស្លាប់​ទៅ ៕

អត្ថបទដែលជាប់ទាក់ទង