ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌច្បារអំពៅ​ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាព​រដ្ឋបាលខណ្ឌ​ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា

120

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ០៨:០០នាទីព្រឹក​ រដ្ឋបាលខណ្ឌច្បារអំពៅ​ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាព​រដ្ឋបាលខណ្ឌ​ ក្រោមអធិបតីភាពលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផែនការដែលបានដាក់ចេញក្នុងខែកន្លងមក​ លើរបៀបវារ:​ចំនួន៤​ ដូចខាងក្រោម៖

១.​ របាយការណ៍​ស្តីពី​លទ្ធផល​ នៃការអនុវត្តគោលនយោបាយ​ ភូមិ​-សង្កាត់​មានសុវត្ថិភាព​ ។ 

២.​ របាយការណ៍​ស្តីពីលទ្ធផលនៃការផ្តល់សេ​វាសាធារណ:ជូនដល់ប្រជាពលរដ្ឋ​ ។ 

៣-របាយការណ៍​ស្តីពី​​នីតិវិធីនៃការផ្ទេរសិទ្ធិដីធ្លីដែលមិនទាន់ចុះបញ្ជី និងការចុះបញ្ជីដីធ្លី​របស់ការិយាល័យដ.ន.ស.ភ​ ខណ្ឌ​ ។ 

៤.​ ផ្សេងៗ 

ការងារជំរឿនទូទៅប្រជាជននៅខណ្ឌច្បារអំពៅ ។

– ការត្រៀមរៀបចំចូលរួមក្នុងពិធី​បេីកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់​ និងកែលម្អប្រព័ន្ធប្រឡាយ-លូ​ ជំហានទី៤​ ក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី​០៤​ ខែមីនា​ ឆ្នាំ២០១៩​ វេលាម៉ោង​៦:៣០នាទី​ ព្រឹក​ ៕

 

អត្ថបទដែលជាប់ទាក់ទង