ផ្ទុះសេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ១៥ខ្នង នៅស្រុកស្រីសន្ធរ
កំពង់ចាម៖ នៅវេលាម៉ោង១៥និង១៦នាទីរសៀល ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោយពីទទួលបានព័ត៌មាន ករណីគ្រោះអគ្គីភ័យមួយកើតឡើងនៅខេត្តកំពង់ចាម ស្ថិតក្នុងភូមិស្វាយតានាន់”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គីភ័យចេញរថយន្តចំនួន០៦គ្រឿង ទាំងខេត្តនិងស្រុក ចេញប្រតិបត្តិការជាបន្ទាន់ និងសុំការសហការភ្លាមៗ ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នូវរថយន្ត ០២គ្រឿងបន្ថែមទៀត របស់អធិការដ្ឋានស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល សរុបរថយន្តប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ចំនួន ០៨គ្រឿង ។
ក្នុងនោះរថយន្តអគ្គីភ័យ ០៣គ្រឿង បានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង ១៥និង៥០នាទី។ អគ្គីភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១៦និង៤២នាទី ។ មូលហេតុបណ្ដាលឱ្យកើតអគ្គីភ័យ គឺមកពីផ្ទុះសេខ្សែភ្លើង និងទំហំនៃការខូចខាតៈ ឆេះផ្ទះអស់ចំនួន ១៥ខ្នង ៕