ក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ចមន្ត្រីនគរបាល ២នាក់ ជាសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា ទៅកន្លែងផ្សេង
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចមន្ត្រី២នាក់ ក្នុងចំណោម៤នាក់ ឲ្យចេញទៅបម្រើការងារនៅអង្គភាពផ្សេង ។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដោយមានការចុះផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គម អំពីភាពមិនប្រក្រតី ពាក់ព័ន្ធនិងការចាត់តាំងក្រុមគ្រួសារសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា ឲ្យបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រួងមហាផ្ទៃ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃបានចាត់ឲ្យធ្វើការត្រួតពិនិត្យករណីនេះយ៉ាងល្អិតល្អន់ និងបានរកឃើញថា ៖ ក្នុងចំណោមមន្ត្រីនគរបាលចំនួន១១នាក់ ដែលត្រូវបានចោទប្រកាន់ខាងលើ មាន ៦នាក់ជាប់ជាសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា ក្នុងនោះមាន៤នាក់ បម្រើការនៅក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ។ ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យនេះ ក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចមន្ត្រី២នាក់ ក្នុងចំណោម៤នាក់ ឲ្យចេញទៅបម្រើការងារនៅអង្គភាពផ្សេង ។ ដោយឡែកចំពោះសាច់ញាតិជាមន្ត្រីនគរបាលជាតិ២នាក់ ដែលបន្តបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវអនុវត្តតួនាទៅភារកិច្ចរបស់ខ្លួនស្របតាមបទបញ្ញត្តិ ឬ លក្ខន្តិកៈជាធរមាន ។
ជាមួយគ្នានោះដែរ លោក William Guang បានលើកឡើងថា ក្រសួងមហាផ្ទៃបានបង្ហាញពីលទ្ធផលស៊ើបអង្កេត និងចាត់
វិធានការបន្ទាប់ពីបញ្ហានេះ ត្រូវបានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក
លើកឡើងក្នុងជំនួបជាមួយសម្ដេចតេជោកាលពីម្សិលមិញនេះ។ យ៉ាងណាមិញ យើងខ្ញុំនៅតែបន្តតាមដានការអនុវត្តន៍
ច្បាប់លើករណីនេះដដែល គូសបញ្ជាក់ផងដែរថា សម្ដេចតេជោប្រមុខរដ្ឋាភិបាល គាំទ្រនិងជំរុញឲ្យពិនិត្យបញ្ហា
បក្ខពួកនិយមនៅតាមបណ្ដាអង្គភាពនានាផងដែរ ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោមអធិបតីភាពសម្ដេចតេជោ, សម្ដេចបានបញ្ជាផ្ទាល់ភ្លាមៗតែម្ដង , ប្រតិភូគណបក្សខ្មែរក្រោក បានលើកពីបញ្ហាគ្រួសារនិយម ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងលោក ធឹម សុផា ដែលសណ្ដោងបងប្អូនកូនក្មួយ២២នាក់ មកនៅធ្វើការក្រោមនាយកដ្ឋានតែមួយ។ “បញ្ហានេះសម្ដេចតេជោ ថាវាជាការខុសឆ្គង បើសិនមានករណីនេះ ក្នុងនាយកដ្ឋានតែមួយ តែមានចំណុចខ្លះដែលត្រូវលើកលែង ប្រសិនជាបញ្ហានោះវាកើតពីការស្រឡាញ់គ្នារបស់កូនៗ បានភ្ជាប់សាច់ឈាមគ្នា”។