ហេង វាសនា និង សារឿន ចាន់ជួបសំណាងល្អឬទេ ?
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាតWurkz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៣មីនាអ្នកប្រដាល់កម្ពុជាហេង
វាសនា ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង និង សារឿន ចាន់ក្លិបតាព្រហ្មមានជ័យជួបសំណាងល្អឬទេ ?
ហេង វាសនាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឆៃ យ៉រ(Chhai Yor) អ្នកប្រដាល់ទាំង២រូបនេះ២ប្រកួត
របស់ពួកគេឈ្នះមួយប្រកួតនិងចាញ់មួយប្រកួតដូចគ្នា។ពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នាព្រោះុពួកគេនៅពូលផ្សេង
គ្នាដែលពូលនីមួយៗគេជ្រើសរើសយកតែម្នាក់ដែលមាន ពិន្ទុលើសគេដើម្បីឡើងទៅប្រកួតផ្ដាចវ់ព្រ័ត្រដើម្បីដណ្ដើមខ្សែ
ក្រវាត់ដែលមានប្រាក់រង្វាន់អម៥.០០០ដុល្លារ ចំពោះអ្នកចាញ់នៅវគ្គផ្ដាច់ព្រ័ត្របានទទួល៣.០០០ដុល្លារ ។ នេះជា
ការប្រកួតដែលមិនមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ឡើយ ។
វាសនាមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៣ដង ចាញ់១៤ដង និងស្មើពិន្ទុ៣ដង ។គេជាអ្នកប្រដាល់ដែល
មានមហិច្ឆតារផ្ដួលអ្នកគូប្រកួតឲ្យបានរហ័សតែការវ៉ៃរបៀបនេះធ្វើឲ្យគេប្រឹងហួសប្រមាណហើយនៅពេលគេធ្វើ
មិនបានសម្រេចនោះកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ។
ចំពោះអ្នកប្រដាល់ឆៃ យ៉រវិញគេមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៥៨ដង និងចាញ់១៩ដង ។ គេជាអ្នកប្រ
ដាល់ដែលមានចិត្តត្រជាក់គឺវ៉ៃដោយមិនបង្ខំ និង គ្មានកំហឹងឡើយ ។ គេជាអ្នកប្រដាល់ដែលមិនស្រួលបង្ក្រាបនោះទេ
ហើយការប្រកួតនេះទាំងសងខាងសុទ្ធតែមានឱកាសដើម្បីឈ្នះតែមិនដឹងថានរណាមានសំណាងល្អឡើយ ។
ចំពោះសារឿន ចាន់វិញជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃស៊ូផើ មែនSupper Man)ដែលជាអ្នកប្រ
ដាល់ពុំទាន់ស្គាល់ចាញ់នៅក្នុងការប្រកួតនេះឡើយ ។
សារឿន ចាន់ជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែង និង ជង្គង់វាយប្រហារគូប្រកួតណាស់តែបើគូប្រកួតខ្លាំង
នោះចាប់ពីទឹកទី៣ទៅកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ
៨១ដង ចាញ់១៨ដង និងស្មើពិន្ទុ២ដង ។
ចំពោះស៊ូភើ មែនវិញគេជាអ្នកប្រដាល់អស្ចារ្យណាស់ គេវ៉ៃដោយមិនបំពានគូប្រកួត ។ គេមិនត្រឹមតែវ៉ៃចេញ
ល្អប៉ុណ្ណោះទេតែគេការពារក៏ល្អដែរ ។ អ្នកប្រដាល់ថៃរូបនេះ ២ប្រកួតរបស់គេឈ្នះទាំង២ប្រកួតហើយគេមានប្រវត្តិ
ប្រកួតចំនួន៦៥ដង ឈ្នះ៥១ដង ចាញ់១៣ដង និងស្មើពិន្ទុ១ ដង ។ សារឿន ចាន់ឈ្នះ ឬ ស៊ូភើ មែនឈ្នះ ?