ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចំនួន១០ចុះឈ្មោះ ចូលរួមព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នៅកម្ពុជា

94


ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ឆ្នាំ២០១៩ (43rd South East Asia Age Group Swimming Championship 2019)មានប្រទេសចំនួន១០ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចុះឈ្មោះ ចូលរួមប្រកួត ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការន៍នេះហើយការប្រកួតចាប់ផ្ដើមពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញថា ឆ្នាំនេះសហព័ន្ធតំណាងឲ្យប្រទេសកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣នៅពហុកីឡដ្ឋានមរតកតេជោ គិតមកដល់ពេលនេះមានចំនួន១០ប្រទេសបានចុះឈ្មោះជាផ្លូវការហើយ។ សម្រាប់ប្រទេសទំាង១០រួមមាន កម្ពុជា សិង្ហបូរី ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និងប្រុយណេ។
ព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការិនីក្មេងវ័យចំនួនពី៤០០ទៅ៤៥០នាក់ក្នុងនោះមានកីឡាករជិត២១០នាក់ កីឡាការិនីជិត២០០នាក់ និងគណៈប្រតិភូ គ្រូបង្វឹកជិត១០០នាក់ចូលរួម៕

អត្ថបទដែលជាប់ទាក់ទង