ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាត់ខ្លួនកម្មករ២នាក់ដោយសារចាក់បេតុងបាក់ប្លង់ស្សេនៅខុនដូរឈ្មោះមេគង្គវីយូ៦ ក្នុងខណ្ឌជ្រោយចង្វា

187

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ មានកម្មករពីរូបបានបាត់ខ្លួន ក្រោយចាក់បេតុងប្លង់ស្សេ លើអាគារខុនដូរមេគង្គវីយូ៦ ហើយបាក់ធ្លាក់សង្កត់លើ ដែលមានទីតាំងស្ថិតក្នុងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ក្រៅពីមានមនុស្សបាត់ខ្លួន២នាក់ ក្នុងនោះមានគេថា អ្នករងរបួសផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វា និងកម្លាំងជំនាញក្រុង សហការជាមួយ ម្ចាស់ការដ្ឋាន បានយកអេស្កា កាយរុករកកម្មករ២នាក់ ដែលបានបាត់ខ្លួន ក្នុងហេតុនោះ ប៉ុន្តែនៅពុំទាន់បានរកឃើញ កម្មករដែលបាត់ខ្លួន នោះនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង