ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោកបន្តសកម្មភាពចុះចាប់ រថយន្តធំៗចូលក្រុងពេលថ្ងៃបាន៣គ្រឿងទៀត

130

 ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុនដឿនជាប្រធានបានបន្តប្រតិបត្តិការចុះចាប់រថយន្តធុនធំចូលក្រុងពេលថ្ងៃ បានចំនួន០៣គ្រឿងបន្តបន្ទាប់គ្នា ដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់។

   ប្រតិបត្តិការនេះបានធ្វើឡើង នាព្រឹកថ្ងៃ ថៃទី០២និងព្រឹកថ្ងៃទី០១ខែមិនាឆ្នាំ២០១៩  នៅតាមបណ្ដោយផ្លូវមុនីរ៉េតនិងផ្លូវលេខ២៤៥កែងផ្លូវលេខ១៨២ ក្នុងមូលដ្ឋានខណ្ឌទួលគោក។

  មន្ត្រីប៉ូលិសខណ្ឌទួលគោកបានបញ្ជាក់ឱ្យដឹងថានៅព្រឹកថ្ហៃសៅរ៍១១ រោចខែមាឃឆ្នាំចសំរិទ្ធស័កព-ស២៥៦ត្រូវនឹងថ្ងៃទី២ខែមិនាឆ្នាំ ២០១៩នេះដោយមានបញ្ជាពីលោកឯក ឃុនដឿនភិបាលខណ្ឌទួលគោកនិងលោកវរះសេនីយ៍ទោសុខ ហេងធិការនគរបាលខណ្ឌទួលគោកកំលាំងចំរុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកបានដាក់គោលដៅត្រួតពិនិត្យទប់ស្កាត់រថយន្តចេញនិងចូលខុសពេលម៉ោងត្រង់ចំនុចផ្លូវលេខ២៤៥កែងផ្លូវលេខ១៨២ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោក ដឹកនាំដោយលោកវរះសេនីយ៍ទោតីសុវណ្ណារ៉េតអធិការរងនគរបាលខណ្ឌទួលគោកប ដោយប្រើប្រាស់កំលាំងសរុបរួមចំនួន៩នាក់ ហើយជាលទ្ធផលកិច្ចប្រតិបត្តិការឃាត់បានរថយន្តធំដឹកដីបានចំនួន១គ្រឿ។ ដោយឡែកនៅព្រឹកថ្ងៃទី 1 ខែមិនា កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទួលគោកបានឃាត់រថយន្តដឹកទំនិញធំចំនួន 2 គ្រឿង ចូលក្រុងពេលថ្ងៃដែរ។ 

  លោកឯក ឃុនដឿនក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោកតែងបានណែនាំអោយកម្លាំងក្រោមឱវាទទាំងអស់ចំណុះឱ្យរដ្ឋបាលខណ្ឌទួលគោកត្រូវបន្តសកម្មភាព ចុះចាប់រថយន្តធុនធំដឹកទំនិញចូលក្រុងពេលថ្ងៃ ខុសម៉ោង ខុសពេល អោយបានជាប្រចាំ ដើម្បី ឲ្យពួកគាត់គោរពច្បាប់ អនុវត្តទៅតាមការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញសំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អនិងដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ដែលធ្លាប់តែកើតមានជារឿយៗ បណ្ដាលមកពីរថយន្ដធំៗយ៉ាងនេះ។

   បច្វុប្បន្នរថយន្តល្មើសទាំង៣គ្រឿងខាងលើនេះសមត្ថកិច្ចបញ្ជូនមករក្សាទុកនៅក្នុងទីតាំងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ដើម្បីចាត់ការទៅតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង