ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទះកំផ្លៀងស្ត្រីអ្នកចម្រៀងនៅហាងបឹងមាស គឺលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ព្រម ផ្តល់ថវិកា សំណងជំងឺចិត្តចំនួន៨០០០ដុល្លារ

154


ភ្នំពេញ:កាលពី​ថ្ងៃទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ស្រ្តី​រងគ្រោះ​ដែលជាអ្នក​ចម្រៀង​នៅ​ភោជនីយដ្ឋាន​ បឹងមាស​ ម្នាក់​ បានត្រូវមន្រ្តីយោធាម្នាក់​ ដែលអះអាងខ្លួនមាន​ពាក់ផ្កាយ​៣​ បានហៅស្រ្តីខាងលេីមក​រាំលេង​ ក្រោយមក​ជន​បង្កក៏បាន​បបួល​ស្រ្តី​រងគ្រោះ​ទៅ​គេង​ តែត្រូវ​នាងបដិសេធ​ ក៏ទះ​កំផ្លៀង​លេីរូបនាង​ចំនួន​ ២ដៃ​ រួចក៏រត់គេចខ្លួនបាត់ទៅតែម្តង។

នាយទាហានពាក់ផ្កាយ៣ម្នាក់ គឺជាលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជការរងកងទ័ពជើងគោក បានយល់ព្រមផ្តល់ថវិកា សំណងជំងឺចិត្តចំនួន៨០០០ដុល្ការ ដល់ស្ត្រីអ្នកចម្រៀងឈ្មោះ យិន ស្រីពៅ បន្ទាប់ពី ស្រ្តីរងគ្រោះ ទេីប​រូបនាងក៏​បាន​ទៅដាក់ពាក្យ​បណ្ដឹង​នៅ​កងរាជអាវុធហត្ថ​ជ្រោយចង្វាេះ​ ហេីយករណីនេះ ក៏ត្រូវបាន​រុញបន្តមកដោះស្រាយនៅ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ព្រោះ​ជាករណី​ធ្ងន់ធ្ងរ​។

ក្រោយពី​មាន​ការ​ដោះស្រាយ​ និង​សម្រប​សម្រួល​រួច​មក​ ជន​បង្ក​ហេតុ​ ដែលជា​មន្រ្តី​យោធា​ពាក្យ​ផ្កាយ​៣​ បានសម្រេច​សងសំណង​ជំងឺ​ចិត្ត​នូវ​ទឹក​ប្រាក់ចំនួន​ ៨ពាន់ដុល្លារ​ ហេីយ​នាព្រឹកថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩នេះដែរ​ រូបនាង​ក៏បានធ្វេីដំណើរទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ដើមដើម្បីទទួលនូវថវិកានេះផងដែរ។

លោកហេង ឡុង បានសរសេរថា យុត្តិធម៌ត្រូវតែមាន សូមអបអរសាទរតារាចម្រៀង​ យិន​ ស្រីពៅ​ ដែលត្រូវបានទះកំផ្លៀ ងដោយមន្ត្រីទាហានផ្កាយ3 មួយរូបកាលពីរាត្រីថ្ងៃទី 27 នៅភោជនីយដ្ឋានបឹងមាស​ ត្រូវបានសម្របសម្រួលសងជំងឺចិត្ត8ពាន់ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង